មួយរយៈចុងក្រោយនេះគ្រប់បណ្ដាញសង្គមមួយការនិយមប្រើប្រាស់យ៉ាង ពិសេសគឺបណ្ដាញសង្គមហ្វេសបុក។ ប៉ុន្ដែអ្នកប្រើប្រាស់ក៏ត្រូវដឹងអំពីរឿងរ៉ាវមួយចំនួនដែលអ្នកមិនត្រូវធ្វើនៅលើសង្គមហ្វេសបុកដែរ ព្រោះវាអាច៖

១. ការត្អូញត្អែពីការងារ ឬមុខរបររបស់ខ្លួន៖ ធ្វើបែបនេះអាចធ្វើឲ្យអ្នកបាត់បង់ក្រេឌីត នៅពេលមិត្តរួមការងារ ឬប្រធានរបស់អ្នកបានឃើញ។
២. បង្ហោះរូបដែលមានភាពទាក់ទាញ ឬសិចសុី៖ ធ្វើបែបនេះអាចឲ្យអ្នកមានគ្រោះថ្នាក់ និងអាចជាមុខសញ្ញាសម្រាប់ព្រាននារី។ ម៉្យាងទៀតវាធ្វើឲ្យសង្គម Facebook ខ្មែរយើងថយតម្លៃ។
៣. ប្រើពាក្យសម្តីមិនសមរម្យ ឬComment បង្ហាញពីអារម្មណ៍ត្រង់ៗពេក៖ ធ្វើបែបនេះអាចធ្វើឲ្យខ្លួនឯងថយតម្លៃចំពោះការយល់ឃើញរបស់មិត្ត និងធ្វើឲ្យសង្គមខ្មែរកាន់តែលែងមានសុជីវធម៌ខ្លាំងទៅៗ។
៤. បង្ហោះរូបថត ឬវីដេអូដែលមានភាពស៊ីវីល័យខ្លាំងពេក ដូចជាការផឹកស្រា ការចូលក្លឹប KTVផ្សេងៗ៖ ធ្វើបែបនេះក៏អាចឲ្យសង្គមយើងចុះអន់ថយ និងធ្វើឲ្យអ្នកដទៃទៀតធ្វើតាម(គំរូអាក្រក់) និងកាត់ស្មានថាយើងជាមនុស្សចូលចិត្តដើរលេងសប្បាយហ៊ឺហា។
៥. បង្ហោះរូបភាព ឬវីដេអូសាហាវៗ ការសម្លាប់ខ្លួនឬសម្លាប់មនុស្ស ការធ្វើទារុណកម្មលើមនុស្សនិងកុមារផ្សេង៖ ធ្វើបែបនេះមិនត្រឹមតែធ្វើឲ្យមនុស្សមានការភ័យខ្លាចនោះទេ ថែមទាំងនាំទៅរកភាពមិនប្រក្រតីនៃសង្គម និងជាគំរូអាក្រក់ដល់មនុស្សទូទៅ។
៦. ផ្ញើរូបខ្លួនឯងគ្មានសម្លៀកបំពាក់ ឬបែបសិចសុី ទៅឲ្យនរណាមួយដែលស្គាល់ឬមិនស្គាល់៖ វាអាចធ្វើឲ្យអ្នកជាជនរងគ្រោះដោយសារការជម្រិតយកថវិកា ឬខ្លួនប្រាណ។ ត្រូវយល់ថា ពេលខ្លះមិត្តរបស់អ្នកនោះត្រូវបានគេលួច (Hack) Account ឬម្នាក់នោះមិនបាន Logout ពេលប្រើកុំព្យូទ័រសាធារណៈ។
៧. បង្ហាញរូបដែលអ្នកថតជាមួយសង្សារបស់អ្នក៖ ធ្វើបែបនេះអាចធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្រុមគ្រួសារអ្នក និងសង្សារបស់អ្នក។ អ្នកមិនអាចប្រាកដថា គេនឹងក្លាយទៅជាគូគាប់របស់អ្នក100% នោះទេនៅអនាគត។
៨. ក្រៅពីនេះ អ្នកមិនគួរ Like Share ឬComment ចំពោះការបង្ហោះទាំងឡាយណាដែលមិនសមរម្យ ព្រោះថានៅពេលអ្នកចុច Like ឬ Comment មិត្តរបស់អ្នកអាចមើលឃើញរឿងនោះផងដែរបើសិនជារឿងនោះត្រូវបានគេបង្ហោះ ជាសាធារណៈ។
៩. អ្នកមិនគួរចុចចូលមើលគេហទំព័រទាំងឡាយណា ដែលមើលទៅមិនគួរឲ្យទុកចិត្ត ប្លែកខ្លាំង និងខុសធម្មតា។ បើសិនជាចូលទៅហើយមានការសង្ស័យត្រូវបិទចោលភ្លាមជាបន្ទាន់ ព្រោះថាគេអាច លួចឲ្យអ្នក Like (Highjack Like) អ្វីគ្រប់បែបយ៉ាងដែលគេចង់។ ទីបំផុតអ្នកជាជនរងគ្រោះ!
១០. មិនត្រូវចូលរួមកម្មវិធីចែក iPhone, iPad, PC…Free ដែលឲ្យអ្នកចុចចូលក្នុងគេហទំព័ររបស់គេ ហើយបំពេញឈ្មោះ ព្រមទាំងលេខកូដសម្ងាត់ (Password) នៃAccount Facebook របស់អ្នក។ ធ្វើបែបនេះ អាចឲ្យគេលួចយក Accរបស់អ្នកបាន៕