មនុស្សប្រុសជាច្រើនតែងតែមើលឃើញស្រីស្អាតតែលើសម្រស់ខាងក្រៅប៉ុណ្ណោះ។ ពួកគេបែបជាមើលរំលងនូវការភាពស្រស់ស្អាត ថ្លៃថ្នូររបស់មនុស្សនៅផ្នែកខាងក្នុងទៅវិញ។ ប៉ុន្ដែបើមនុស្សប្រុសគេល្អ គេប្រាកដជាឱ្យតម្លៃ និងមើលឃើញភាពស្រស់ស្អាតរបស់មនុស្សស្រីតាមរយៈរឿងរ៉ាវ៣យ៉ាងនេះ៖

១. លេងសើច តែក៏ចេះម៉ឹងម៉ាត់
មនុស្សស្រីដែលមានភាពវៃឆ្លាត ចេះយល់ពីអារម្មណ៏មនុស្សជុំវិញខ្លួន តែងតែនិយាយស្ដីចេញទៅដោយមានភាពជឿជាក់ និង ចូលសាច់រឿងបានយ៉ាងស៊ីជម្រៅ ព្រោះថានាងបានយល់ពីចិត្តមនុស្សជុំវិញខ្លួន ដឹងថាពាក្យសម្ដីបែបសក្ដិសមនិយាយទៅមនុស្សប្រភេទណា និង នៅពេលណា។ ចំពោះរឿងស្នេហាវិញ បើចេះតែម៉ឹងម៉ាត់គ្រប់ពេលពេកនោះ ច្បាស់ជាត្រូវអស់ចិត្តពីគ្នាក្នុងពេលដ៏ខ្លីមិនខាន។ ហេតុនេះហើយមនុស្សស្រីដែលចេះច្បាស់លាស់ គាប់ផ្សំនឹងចេះលេងសើចផងដែរនោះ ជាប្រភេទមនុស្សស្រីដែលគ្រប់គ្នាប្រាថ្នាចង់បានចូលមកក្នុងជីវិតណាស់។

២. រឹងមាំ និង ជឿជាក់លើខ្លួនឯង
យោងតាមមតិមនុស្សប្រុសភាគច្រើន មនុស្សស្រីមើលទៅទាក់ទាញបំផុត គឺជាមនុស្សស្រីដែលមានភាពក្លាហាន ជឿជាក់លើខ្លួន ព្រមទាំងចេះជួយខ្លួនឯងអោយអស់ពីសមត្ថភាពមុននឹងសុំជំនួយពីអ្នកដទៃ។ មិនត្រឹមតែយកបានបេះដូងគេប៉ុណ្ណោះទេ មនុស្សស្រីដែលមានលក្ខណៈបែបថែមទាំងទទួលបានការកោតសរសើរ និង គោរព មិនរារែកចិត្តក្នុងការកសាងអនាគតជាមួយនោះទេ។ ភាពជឿជាក់លើខ្លួនឯងនេះអាចកើតចេះពី ចំណេះវិជ្ជា ជំនាញផ្ទាល់ខ្លួន គួបផ្សំនឹងរូបសម្រស់ផ្ទាល់ខ្លួនផងដែរ។ ការជឿជាក់លើខ្លួនឯងនេះ ក៏អាចជួយអោយអ្នកសម្រេចគោលដៅជីវិត និង គោលដៅខាងផ្នែកហរិញ្ញាវត្ថុបានយ៉ាងឆាប់រហ័សថែមទៀត។

៣. នៅក្បែរមនុស្សដែលជោគជ័យ
មិនខុសអ្វីពីការណែនាំអោយមនុស្សស្រីព្យាយាមស្វែងយល់ពីចង្កោមមនុស្សដែលអ្នកដែលខ្លួនពេញចិត្តរាប់អាននោះទេ មនុស្សប្រុសក៏សង្កេតចំនុចមួយនេះពីមនុស្សស្រីផងដែរ។ ប្រភេទមនុស្សដែលអ្នកជ្រើសរើសចូលមកក្នុងជីវិតអ្នកអាចបង្ហាញបានយ៉ាងច្បាស់ថា អ្នកប្រើប្រាស់ជិវិតបែបណា មើលឃើញពិភពលោកបែបណា។ មនុស្សស្រីដែលចេះគិតគូរពិចារណា យល់យ៉ាងច្បាស់ថាគុណភាព វាសំខាន់ជាបរិមាណយ៉ាងណា។ មិនមែនល្អបានលុះត្រាតែមានមនុស្សចោមរោមគ្រប់ទិសទីនោះទេ តែជាមិត្តពិតប្រាកដដែលស្រលាញ់រាប់អានអ្នកដោយពិតប្រាកដ៕