ការស្វែងរកដៃគូដែលខ្វល់យកចិត្តទុកដាក់ផ្គត់ផ្គង់លើកទឹកចិត្តរាល់ពេលដែលអ្នកត្រូវការមិនថានៅក្នុងកាលៈទេសៈណាក៏ដោយ ទាំងផ្លូវកាយនឹងផ្លូវចិត្តក៏មិនមែនងាយស្រួលដែរ ពីព្រោះមនុស្សម្នាក់ៗមិនល្អឥតខ្ចោះនោះទេ។ តែប្រសិនបើគេនោះធ្វើឬមានចំណុចទាំង ៥ ខាងក្រោមនេះបញ្ជាក់ថាគេសមនឹងជាដៃគូអនាគតរបស់អ្នក៖

១. គាត់តែងតែផ្តល់ភាពស្មោះត្រង់ជានិច្ចរាល់ការនិយាយ និងការធ្វើសកម្មភាពនានាទៅកាន់អ្នក។
២. គាត់យកចិត្តទុកដាក់ខ្លាំងរាល់ពាក្យពេចជ៍ដែលអ្នកបាននិយាយជាមួយឬប្រាប់។
៣. គាត់គឺជាកន្លែងដែលផ្តល់ភាពកក់ក្តៅ និងសុវត្ថិភាពដល់អ្នក។
៤. ការលើកទឹកចិត្តអ្នកគ្រប់ពេលវេលា គ្រប់កាលៈទេសៈដែលអ្នកត្រូវការ។
៥. គាត់តែងតែចំណាយពេលសម្រាប់អ្នកទោះបីជាគាត់រវល់យ៉ាងណាក៏ដោយ។

វាពិតជាពិបាកណាស់ក្នុងការស្វែងរកដៃគូដ៏ល្អមួយ តែប្រសិនបើអ្នករកឃើញនរណាម្នាក់ដែលកត់សម្គាល់ថាគាត់ធ្វើរឿងទាំង ៥ ខាងលើនេះជាប្រចាំ គាត់ជាមនុស្សម្នាក់ដែលអ្នកអាចពឹងពាក់បានគ្រប់កាលៈទេសៈ និងធ្វើអ្វីគ្រប់យ៉ាងដើម្បីធ្វើឲ្យជីវិតរបស់អ្នកនឹងគាត់បានប្រសើរឡើងនោះ អ្នកកំពុងតែទទួលបានដៃគូដ៏ល្អហើយ ត្រូវចេះថែរក្សាឲ្យបានគង់វង្ស៕