ក្រុមសេះបង្កង់ Juventus ប្រហែលជាត្រូវទៅលេង UEFA Europa League វិញប្រសិនបើក្រុមនៅ Top 4 ឈ្នះការប្រកួតទាំងអស់ដែលនៅសេសសល់។Juventus 3-2 Porto (agg: 4-4): Sergio Oliveira scores twice in Champions League thriller | Football News | Sky Sports

Juventus ឈ្នះជើងឯក Serie A ៩រដូវកាលជាប់គ្នា តែរដូវកាលនេះប្រហែលជាមិនអាចការពារដំណែងជើងឯកនេះបាននោះទេ។ បច្ចុប្បន្ន Juventus ឈរនៅលេខ ៥មាន ៦៦ពិន្ទុ ស្មើគ្នាជាមួយ Napoli ប៉ុន្តែ Napoli មានគ្រាប់បាល់ច្រើនជាង និងចាញ់ក្រុមលេខ ១ Inter Milan រហូតដល់ ១៣ពិន្ទុឯណោះ ស្របពេលដែលសល់តែ ៥ប្រកួតទៀតប៉ុណ្ណោះ រដូវកាលឆ្នាំ ២០២០-២០២១ និងរកឃើញជើងឯក។

ការពារដំណែងជើងឯកមិនបានហើយ Juventus អាចនឹងធ្លាក់ទៅលេងក្របខ័ណ្ឌ Europa League ថែមទៀតផង ប្រសិនបើ ៥ប្រកួតចុងក្រោយរបស់ក្រុម Top 4 Inter Milan, AC Milan, Atalanta និង Napoli ឈ្នះទាំងអស់។

ប្រភព: Serie A