ខេត្តកណ្តាល៖ បុរសម្នាក់អាយុ៣៩ ឆ្នាំ មុខរបរអាជីវករ លក់ដូរនៅផ្សារនាគមាស ដែលមានប្រពន្ធជាអ្នកលក់បាយ នៅភូមិសិត្បូរ សង្កាត់សិត្បូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៨មេសា បុរសវ័យ៣៩ឆ្នាំរូបនោះ មានអាការមិនស្រួលខ្លួន ហើយថ្ងៃទី១២ ខែមេសា ឆ្នាំ2021 ទើបទៅធ្វើសំណាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លទ្ធផលនៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ គឺវិជ្ជមានជំងឺកូវីដតែម្តង។ ពេលនេះអាជ្ញាធរកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្តទៀត។ ចំណែកក្រុមគ្រួសារអ្នកវិជ្ជមានបានយកទៅចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕