រាជធានីភ្នំពេញ ៖ នៅមុននេះបន្តិច លោកអ៊ឹម ជីវ៉ា បានបង្ហោះរូបថត ពេលយកថវិកាឧបត្ថម្ភតារាចម្រៀងសែម សង្វាត ភ្ជាប់ជាមួយសំណេរដ៏សែនខ្លោចចិត្តថា « អាណិតណាស់ អតីតតារាចំរៀង លោកសែម សង្វាត លើកដៃសុំឲ្យយគេជួយ ពេលនេះបានទទួលអំណោយពី លោកជំទាវម៉ែ ហ៊ុន ស៊ីណាត និងលោកជំទាវឧកញ៉ា នឹម វណ្ណៈ នូវថវិការចំនួន 500$ !

ថ្ងៃនេះខ្ញុំបាទ តំណាង អោយលោកជំទាវម៉ែ ហ៊ុន ស៊ីណាត និងលោកជំទាវឧកញ៉ានឹម វណ្ណៈ បានយកថវិលារចំនួន 500$ ដែលជាថវិកាផ្ទាល់របស់លោកជំទាវលោកជំទាវម៉ែ ហ៊ុន ស៊ីណាត និងលោកជំទាវឧកញ៉ានឹម វណ្ណៈ មកជូនដល់អតីតតារាចំរៀង ដែលកំពុងមានជំងឺមហារីកថ្លើមធ្ងន់ធរ ដែលកំពុងសំរាកព្យាបាលនៅផ្ទះ ដែលស្ថិតនៅផ្លូវជាតិលេខ២ ម្តុំរង្វង់មូលគួរស្រូវ។

ក្នុងការចុះមកសួសុខទុក្ខនេះ លោកជំទាវម៉ែ ហ៊ុន ស៊ីណាត និងលោកជំទាវឧកញ៉ានឹម វណ្ណៈ ក៏បានផ្តាំផ្ញើសួរសុខទុក្ខតាមរយៈខ្ញុំបាទដល់ លោកសែម សង្វាត និងសូមជូនពរដល់លោកសែមសង្វាត ឆាប់ជាសះស្បើយ ។

លោកសែម សង្វាត ក៏ថ្លែងអំណរគុណដល់លោកជំទាវម៉ែ ហ៊ុន ស៊ីណាត និងលោកជំទាវឧកញ៉ានឹម វណ្ណៈ ដែលបានជួយលោកក្នុងពេលដែលលោកត្រូវការថវិកាបន្ទាន់ ដើម្បីព្យាបាលជំងឺខ្លួន ព្រោះលោកគ្មានថវិកាព្យាបាលទេ ពេលនេះលោកពិតជារំភើបណាស់ និងសូមគោរពជូនពរ លោកជំទាវម៉ែ ហ៊ុន ស៊ីណាត និងលោកជំទាវឧកញ៉ានឹម វណ្ណៈ សូមជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូមបញ្ជាក់ផងដែរថា កន្លងមកនេះ ក្រុមគ្រួសាររបស់លោកជំទាវម៉ែ ហ៊ុន ស៊ីណាត និងលោកជំទាវឧកញ៉ានឹម វណ្ណៈ តែងតែចុះជួយដល់ប្រជាពលរដ្ឋក្រីក្រខ្វះខាត និងសិល្បករដែលមានជីវភាពក្រីក្រខ្វះខាតមានជំងឺគឺ ក្រុមគ្រួសារលោកជំទាវជួយជានិច្ចមិនដែលខានឡើយ »៕