បញ្ហាទាំងនេះវាអាចបណ្តាលមកពីកត្តាជាច្រើនដូចជាការគេងមិនបានគ្រប់គ្រាន់នៅពេលយប់ ការនឿយហត់ដោយសារតែការងារច្រើន និងបញ្ហាសុខភាពមួយចំនួនទៀត។ ប៉ុន្តែប្រសិនបើវាកើតឡើងជាញឹកញាប់ពេកនោះ វាមិនល្អឡើយ ជាពិសេសនៅពេលដែលអ្នកកំពុងមានការប្រជុំ ឬកំពុងតែធ្វើការងារ និងការសិក្សាជាដើម។ អនុវត្តតាមវិធីទាំង ៥ នេះដើម្បីជួយកាត់បន្ថយការអស់កម្លាំងជាញឹកញាប់នៅពេលថ្ងៃ៖

• ញ៉ាំអាហារនឹងភេសជ្ជដែលសម្បូរទៅដោយជាតិប្រូតេអ៊ីនខ្ពស់។
• ត្រូវតែសកម្ម ក្រោកដើរ ឬធ្វើចលនារាងកាយ កុំអង្គុយនៅតែមួយកន្លែងមិនថាអ្នករវល់នឹងការងារយ៉ាងណាក៏ដោយ។
• ផឹកទឹកឲ្យបានច្រើន ជាហេតុល្អដែលធ្វើឲ្យអ្នកឧស្សាហ៍ក្រោកទៅបន្ទប់ទឹក ជាផ្នែកមួយនៃភាពសកម្ម។
• ធ្វើអ្វីដែលអ្នកចូលចិត្តធ្វើ គូររូប ដាំដំណាំផ្កា ចម្អិនប្ហូបឬអ្វីដែលអ្នកពូកែជាឧទាហរណ៍។
• ការចែករំលែករឿង ឬការលេងសើចជាមួយមិត្តភក្ដិក្រុមគ្រួសារបើនៅផ្ទះ និងជាមួយមិត្តរួមការងារបើនៅកន្លែងធ្វើការងារ។

ក្រៅពីនេះអ្នកក៏អាចព្យាយាមផឹកជាតិកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេ ឬតែគ្រប់ប្រភេទដើម្បីជាជំនួយធ្វើឲ្យអ្នកភ្ញាក់ពេញមួយថ្ងៃខណៈកំពុងប្រកបរបរនឹងធ្វើការងារ។ តែអ្វីដែលសំខាន់បំផុតនោះគឺការទម្លាប់រស់នៅដែលមានសុខភាពល្អ ការគេង ការទទួលទានអាហារភេសជ្ជៈសុខភាព និងការហាត់ប្រាណបន្តិចបន្តួចរឹតតែល្អប្រសើរជាងមុន៕