រាជធានីភ្នំពេញ៖ ក្មេងស្រីម្នាក់ បានឈរទាំងកណ្ដាលអធ្រាត្រ រង់ចាំរថយន្ដសង្រ្គោះ មកដឹកនាងទៅព្យាបាលជំងឺកូវីដ-១៩ ដែលមើលទៅពិតជារន្ធត់ នៅក្នុងចិត្តខ្លាំងណាស់ ដោយសារនាងនៅតូច ហើយត្រូវរងការវាយលុកពីមេរោគដ៏កំណាចនេះ។

កុមារីឈ្មោះ​ ថុ​ង ម៉ា​នី​កា អាយុ៦​ឆ្នាំ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ នៃ​មន្ទីរពេទ្យ​បង្អែក​ចតុមុខរបស់​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ក្រោមការ​ការ​សម្របសម្រួល​ពី​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ បាន​ចុះមក​ទទួលនាង ​នៅ​នឹង​ផ្ទះ​លេខ​២៦ ផ្លូវ​២២១ ភូមិ​៣ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក។ នាងតូចបាន​​ឆ្លង​កូ​វី​ដ​-១៩នេះ ក៏ដោយសារតែ​​បាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​ ឈ្មោះ សា​រឿ​ន ម៉ា​ឡែ​ន ដែលត្រូវជាម្ដាយ​មីង ។

​កុមារីរូបនេះ​ កាលពី​វេលា​ម៉ោង​១១​យប់ ​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២១ បានឈររង់ចាំ នៅមុខផ្ទះរបស់នាង ដើម្បីទន្ទឹងរង់ចាំរថយន្ដមកដឹក។ បើមើលឃើញរូបភាពនេះ ច្បាស់ជាបងប្អូនទាំងអស់មានការរន្ធត់ចិត្តយ៉ាងខ្លាំង ហើយនឹកអាណិតដល់នាងកាន់តែខ្លាំងឡើង។ នេះមិនមែនជាសាច់ឈាមរបស់ខ្លួនបង្កើតផង ចុះបើកើតមានករណីនេះលើសាច់បង្កើតរបស់ខ្លួនវិញ នោះពិតជាកាន់តែក្ដុកក្ដួលក្នុងចិត្ត ហើយទឹកភ្នែកពិតជាហូរមកទាំងមិនដឹងខ្លួនហើយ។

​ទោះជាយ៉ាងណា យើងទាំងអស់គ្នា សូមជូនពរឲ្យនាងតូច ឆាប់បានជាសះស្បើយពីជំងឺកូវីដ១៩នេះ ហើយបានវិលមកជួបជុំគ្រួសាររបស់នាងវិញ៕