ម្ចាស់ជើងឯក UEFA Champions League រដូវកាលមុន FC Bayern Munich នឹងត្រូវប៉ះជាមួយក្រុុមយក្សនៃលីគបារាំង PSG ក្នុងក្របខ័ណ្ឌ UCL វគ្គ៨ក្រុមចុងក្រោយ ជើងទី១ នៅក្នុងយប់នេះ។ មុនកាលប្រកួតមកដល់កីឡាករសញ្ជាតិអាល្លឺម៉ង់ Gnabry បានធ្វើតេស្តរកឃើញកូវីដ ១៩។ ដូច្នេះកីឡាករវ័យ ២៥ឆ្នាំ នឹងត្រូវខកខានជំនួបដ៍ធំមួយនេះ ស្របពេលដែលមិត្តរួមក្រុមរបស់គេ Lewandowski ក៍ត្រូវអវត្តមានផងដែរក្រោយទទួលរងរបួសពេលបំពេញភារកិច្ចអោយក្រុមជម្រើសជាតិប៉ូឡូយ៕

ប្រភព: Bleacher Report Football