រាជធានីភ្នំពេញ៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ក្រសួងសុខាភិបាលកម្ពុជា នៅតែបន្ដរកឃើញករណីឆ្លងថ្មី នៃកូវីដ១៩ ចំនួន៩១នាក់  ហើយមានអ្នកជាសះស្បើយ ចំនួន៣០នាក់។

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន កាលពីព្រឹក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ថា កម្ពុជាបានបន្ដរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ចំនួន៩១នាក់ និងមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៣០នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មានអ្នកពាក់ព័ន្ធនឹងព្រឹត្ដិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន៩០នាក់ និងអ្នកដំណើរមកពីក្រៅប្រទេស ចំនួនម្នាក់។ អ្នកឆ្លងកូវីដ-១៩ថ្មីទាំងនោះ រួមមាន ​ នៅភ្នំពេញ ចំនួន​៧៨នាក់, តាកែវ ចំនួន៤នាក់, ស្វាយរៀង ចំនួន៣នាក់, ត្បូងឃ្មុំ ចំនួន១នាក់, ពោធិ៍សាត់ ម្នាក់, កំពង់ចាម ម្នាក់, ប៉ៃលិន ម្នាក់ និង ព្រៃវែង ម្នាក់។

គិតត្រឹមព្រឹក ថ្ងៃទី​៧ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩សរុប ២៩១៥នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មាន​អ្នកជាសះស្បើយ ១ ៨២៤ នាក់ និង​អ្នកកំពុងព្យាបាល ១ ០៦៤នាក់ ហើយអ្នកជំងឺចំនួន២២នាក់ផ្សេងទៀត បានស្លាប់៕​

សូមអានសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា ទាំងស្រុង ដូចខាងក្រោម៖