បរទេស៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ បណ្ដាប្រទេសចំនួន១០ នៅក្នុងតំបន់អាស៊ាន មានករណីឆ្លងកូវីដ-១៩ថ្មី ចំនួន ១៥ ៥៩៨នាក់ និងករណីស្លាប់ថ្មី ៥៥០នាក់ ហើយចំនួននេះ ធ្វើឲ្យតំបន់អាស៊ាន បន្ដមានអ្នកឆ្លងសរុប កើនដល់ ២ ៩៤៦ ៩៦០នាក់ ស្លាប់ ៦០ ៤៨៥នាក់ និងមានអ្នកជាសះស្បើយ ២ ៥៩៤ ៦៨៨នាក់។​

គេហទំព័រ Worldometer បានចេញផ្សាយតារាង នៃប្រទេសមានអ្នកឆ្លងកូវីដ-១៩ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ​រកឃើញថា បណ្ដាប្រជាជាតិអាស៊ាន គឺឥណ្ឌូនេស៊ី មានអ្នកឆ្លង និងស្លាប់ដោយសារកូវីដ-១៩ច្រើនជាងគេបំផុត។

ឥណ្ឌូនេស៊ី មានអ្នកឆ្លងកូវីដ-១៩ថ្មី ៤ ៥៤៩នាក់ និងករណីស្លាប់ថ្មី ១៦២នាក់។ ប្រទេសនេះមានអ្នកឆ្លងកូវីដ-១៩ សរុប ១ ៥៤២ ៥១៦នាក់ ស្លាប់ ៤១ ៩៧៧នាក់ និងជាសះស្បើយ ១ ៣៨៥ ៩៧៣នាក់។

ហ្វីលីពីន មានអ្នកឆ្លងថ្មី ៩ ៣៧៣នាក់ និងករណីស្លាប់ថ្មី ៣៨២នាក់។ ប្រទេសនេះមានអ្នកឆ្លងសរុប ៨១២ ៧៦០នាក់ ស្លាប់ ១៣ ៨១៧នាក់ និងអ្នកជាសះស្បើយពីជំងឺកូវីដ ៦៤៦ ៣៨១នាក់។

ម៉ាឡេស៊ី មានអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន១ ៣០០នាក់ និងករណីស្លាប់ថ្មី ៥នាក់។ ប្រទេសនេះ មានអ្នកឆ្លងកូវីដ-១៩ សរុប ៣៥៣ ៣២៩នាក់ ស្លាប់ ១ ៣០០នាក់ និងជាសះស្បើយ ៣៣៧ ៨៦៨នាក់។

ភូមា មានអ្នកឆ្លងថ្មី១៩នាក់  និងមិនមានករណីស្លាប់ថ្មី ហើយប្រទេសនេះមានអ្នកឆ្លងសរុប ១៤២ ៥៣០នាក់ ស្លាប់ ៣ ២០៦នាក់ និងជាសះស្បើយ ១៣១ ៨១៩នាក់។​

សិង្ហបុរី មានអ្នកឆ្លងថ្មី២៤នាក់ មិនមានករណីស្លាប់ថ្មី ហើយប្រទេសនេះ មានអ្នកឆ្លងសរុប ៦០ ៥១៩នាក់ ស្លាប់៣០នាក់ និងជាសះស្បើយ ៦០ ២៣៩នាក់។

ថៃមានអ្នកឆ្លងថ្មី២៥០នាក់ មិនមានករណីស្លាប់ថ្មី ហើយប្រទេសនេះមានអ្នកឆ្លងសរុប ២៩ ៥៧១នាក់ ស្លាប់៩៥នាក់ និងជាសះស្បើយ ២៧ ៩៤៨នាក់។

កម្ពុជា មានអ្នកឆ្លងសរុប ២ ៨២៤នាក់ ស្លាប់២២នាក់ និងជាសះស្បើយ ចំនួន ១ ៧៩៤នាក់ (របាយការណ៍ពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ហើយតួលេខថ្ងៃទី៧ ខែមេសា មិនទាន់បានបញ្ចូល)។

វៀតណាម មានករណីឆ្លងថ្មី១១នាក់ មិនមានករណីស្លាប់ថ្មី ហើយប្រទេសនេះ មានអ្នកឆ្លងសរុប ២ ៦៤៨នាក់ ស្លាប់៣៥នាក់ និងជាសះស្បើយ ២ ៤២២នាក់។

ប្រ៊ុយណេ មិនមានករណីឆ្លងថ្មី និងមិនមានករណីស្លាប់ថ្មី ហើយប្រទេសនេះ មានអ្នកឆ្លងសរុប ២១៤នាក់ ស្លាប់៣នាក់ និងជាសះស្បើយ ១៩៧នាក់។

ឡាវ មិនមានករណីឆ្លងថ្មី និង​មិនមានករណីស្លាប់ដែរ ហើយប្រទេសនេះ មានអ្នកឆ្លងសរុប ៤៩នាក់ និងជាសះស្បើយ ៤៧នាក់៕​