រាជធានីភ្នំពេញ៖ នា​យប់​ ថ្ងៃទី០៦​ ខែមេសា​ ឆ្នាំ២០២១​ លោក​ សួស​ សារិន​ ដែលជាចៅ​សង្កាត់​បឹង​ទំពន់ទី​១​ បានសហការជាមួយ​ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែក​​ច្បាអំពៅ ចុះយកអ្នកជំងឺវិជ្ជមាន​ COVID-19​ ម្នាក់​ ជាជនជាតិខ្មែរ​ ។

អ្នកជំងឺមានឈ្មោះ វណ្ណ គឹមឡេង ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅ ស្ថិតនៅចំណុចផ្ទះលេខ៩B ផ្លូវលេខ៣៩MC ភូមិចំរើនផល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​​ ដោយបានពាក់ពន័្ធលក់ដូរនៅផ្សារអូរឬស្សី ។

ទោះជាយ៉ាងណា សូម​ចូល​រួម​អនុវត្ត​វិធានការ​ ៣កុំ​ ៣ការពារ​ ដេីម្បីធានា​សុខសុវត្ថិភាពផ្ទាល់ខ្លួន​ នឹង​ក្រុម​គ្រួសារ​ ។​

ប្រភព៖ រដ្ឋបាលសង្កាត់បឹងទំពន់ទី១