រាជធានីភ្នំពេញ៖ នៅវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកចតុមុខ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួល ពីគណៈបញ្ជាការឯកភាពខណ្ឌបានចុះយកអ្នកជំងឺ០២នាក់ ស្រី០២នាក់ នៅចំណុផ្ទះលេខ២៦ ផ្លូវ២២១ ភូមិ៣ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ដែលមានផ្ទុកកូវីដ១៩ ។ អ្នកជំងឺមានឈ្មោះ៖ ថុង ម៉ានីកា ភេទស្រី អាយុ៦ឆ្នាំ នឹងម្តាយ (ប៉ះពាល់ជាមួយអ្នកជំងឺឈ្មោះ សារឿន ម៉ាឡែន ជាមីង) ។

បច្ចុប្បន្នទីតាំងខាងលើគណៈបញ្ជាការឯកភាព សម្រេចបិទជាបណ្តោះអាសន្នហាមចេញចូលតែខាងក្នុងផ្ទះមិនមានមនុស្សស្នាក់នៅធ្វើចត្តាឡីស័កនោះទេ៕

ប្រភព៖ សាលាខណ្ឌទួលគោក