រាជធានីភ្នំពេញ៖ យោងតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានឲ្យដឹងថា សូមចូលរួមអបអរសាទរ បងស្រី និងអាអូន ដែលមានអាយុទើបតែ ៩ខែ ទេ បានជាសះស្បើយ ពីជំងឺកូវីដ១៩។

ទោះជាយ៉ាងណា បងស្រី និងកូន នឹងបន្តធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃទៀតនៅផ្ទះ ក្រោយពីបានធ្វើតេស្តអវិជ្ជមានវីរុសCOVID-19 ចំនួន២លើក។
បន្ទាប់មកក៏​ សូមថ្លែងអំណរគុណ ចំពោះក្រុមការងារស្រាវជ្រាវកូវីដ១៩ និងក្រុមការងារថែទាំព្យាបាលដល់អ្នកជំងឺកូវីដ១៩ របស់គ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យបង្អែក បារាយណ៍-សន្ទុក ខេត្តកំពង់ធំ។

ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩