ភ្នំពេញ៖ នេះបើយោងតាមប្រភពពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអោយដឹងថាពលរដ្ឋ មានទំនាក់ទំនងជាប្រចាំ (ញឹកញាប់) ជាមួយអ្នកជំងឺកូវីដ ឈ្មោះ សុខ ប៉ែងសុន ជាអ្នកលក់ដូរនៅ ផ្សារចាស់ ចាប់ពីថ្ងៃទី ១៦ ខែមិនា ដល់ថ្ងៃទី ២ ខែមេសា ឆ្នាំ២០២១ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ១៩ ដែលមានទីតាំងនៅវទ្យាល័យ បាក់ទូក, វទ្យាល័យ បឹង ត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរ ពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។

ដើម្បីទទួលបានព័ត៌មានជាច្រើនទៀតសូមចូលទៅកាន់ Channel Telegram Komsan News

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ , Komsan