ហេតុផលដែលមនុស្សមួយចំនួនមិនសប្បាយចិត្ត ដោយសាររវល់តែឱបក្រសោបនូវរឿងរ៉ាវទាំង ៣យ៉ាងនេះ ដោយមិនព្រមទម្លាក់ចោលសោះ។ មនុស្សដែលឆ្លាតត្រូវដឹងពីរបៀបដែលធ្វើឲ្យជីវិតដើររលូន ទៅមុខដោយហ៊ានបោះបង់រឿងទាំង ៣យ៉ាងនេះ។

១. ភាពសោកសៅ
ជីវិតមួយនេះគឺ មិនអាចជួបតែរឿងសប្បាយមួយមុខនោះទេវាក៏ត្រូវមានរសជាតិល្វីង ជូរ ចត់ ដែល អ្នកត្រូវតែភ្លក់ដោយចៀសមិនបាន។ ម្ល៉ោះហើយ វិធីដែលអ្នកអាចស្រោចស្រង់ខ្លួនឯងបានគឺ ត្រូវមាន គំនិតសុទិដ្ឋិនិយមជារៀងរាល់ថ្ងៃ។ ទោះជាមានបញ្ហាអាក្រក់កម្រិតណាក៏ដោយត្រូវជឿជាក់ថា នឹងមាន ដំណោះស្រាយ។ កុំដោយសារតែភាពសោកសៅអ្នកត្រូវដេកដួលមិនព្រមក្រោកឈរនោះ។

២. ធ្វើការដែលខ្លួនពិតចិត្ត
ថ្វីដ្បិតតែ មនុស្សគ្រប់រូបត្រូវរកលុយពិតមែនតែក៏ត្រូវរកនៅកន្លែងមានបរិយាកាសការងារណា ដែលខ្លួនស្រលាញ់ដែរ។ ជីវិតមួយនេះ ហត់នឿយគ្រប់គ្រាន់ហើយកុំបណ្តោយឲ្យខ្លួនឯងរងទុក្ខកាន់តែខ្លាំង។ ព្យាយាមស្វែងរកការងារណាដែលមានមនុស្សគេចិត្តល្អ រួសរាយ និងអាចពឹងពាក់បានសម្រាប់អ្នក។

៣. ឈប់គិតពីមនុស្សដែលគេមិនស្រឡាញ់អ្នក
មនុស្សប្រុសដែលក្បត់ចិត្តអ្នក មនុស្សដែលអ្នកតាមទាន់នឹងភ្នែកលួចមានអ្នកថ្មីនោះ គឺជាពេល វេលាដែលអ្នកគួរតែព្រមឲ្យគេមានសេរីភាពតាមអ្វីដែលគេចង់បាន។ មនុស្សវៃឆ្លាត គេនឹងមិនខ្ជះខ្ជាយ ចំណាយពេលវេលាដ៏មានតម្លៃទៅលើមនុស្សប្រភេទនេះទេ។ អ្នកកើតមក ដើម្បីទទួលភាពរីករាយ មិន មែនដើម្បីមកយកចិត្ត លើមនុស្សដែលមិនមើលឃើញពីតម្លៃអ្នកដូច្នេះឡើយ៕