ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីណែនាំ បញ្ជាក់ថា ចាប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ អ្នកចូលខេត្តកំពង់ឆ្នាំង ត្រូវដាក់ឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ និងត្រូវយកសំណាកទៅធ្វើតេស្តផងដែរ។

សេចក្តីណែនាំនេះ ធ្វើឡើង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ អនាម័យ ចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។

រដ្ឋបាលខេត្ត បានប្រាប់ទៅអាជ្ញាធរឃុំសង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ ត្រូវធ្វើបញ្ជីគ្រប់គ្រងប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានច្បាស់លាស់ តើគ្រួសារនីមួយៗ មានសមាជិកអចិន្ត្រៃយ៍ប៉ុន្មាននាក់? សមាជិកចេញទៅធ្វើការឆ្ងាយប៉ុន្មាននាក់? នៅកន្លែងណាខ្លះ? ពិសេសត្រូវស្រាវជ្រាវ អ្នកដែលទៅធ្វើការនៅកន្លែង មានហានិភ័យខ្ពស់ជំងឺកូវីដ១៩។
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីណែនាំខាងក្រោម៖