រាជធានីភ្នំពេញ៖ នៅវេលាម៉ោង១៤និង៤៧នាទីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែករាជធានីនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីគណៈបញ្ជាការឯកភាពខណ្ឌ បានចុះមកយក អ្នកជំងឺ០២នាក់ ប្រុស០១ នៅចំណុចផ្ទះលេខ ៥៧A ផ្លូវ ២០៤ ភូមិ៦ សង្កាត់ទឹកល្អក់ទី៣ខណ្ឌទួលគោកដែលមានផ្ទុកកូវីដ។
អ្នកជំងឺទាំងពីររួមមាន៖
1-ដួង ចាន់ពិសារ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ អាជីករផ្សារអូឬស្សី ។
2-ប៊ុន សុខលាប ភេទស្រី អាយុ៥១ឆ្នាំ មុខរបរអាជីវករផ្សារអូឬស្សី ។
ចំពោះទីតាំង គណៈបញ្ជាការឯកសម្រេចអោយបិទហាមចេញចូល ធ្វើចត្តាឡីស័ក នៅនឹងទីតាំង០៣នាក់ ស្រី០១នាក់ រងចាំក្រុមសុខាភិបាលចុះមកយកសំណាក៕

ប្រភព៖ សាលាខណ្ឌទួលគោក