យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២១ នេះបានឲ្យដឹងថា នៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២១ ម្សិលមិញនេះ នៅរាជធានីភ្នំពេញរកឃើញមានករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣១នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ ។

ចាប់អារម្មណ៍ឃើញថា អ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង ៣១នាក់ ដែលមានរាយនាមនៅក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនេះ មានអ្នកវិជ្ជមានម្នាក់ធ្វើការនៅប្រៃសណីយ៍កម្ពុជា សាខាផ្លូវភ្លោះក្រមួនស។

សូមបញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដ១៩ ខាងលើមានឈ្មោះ ហ៊ុត តាំងរេន ភេទប្រុស អាយុ ៣៦ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះលេខ ៥D ភូមិព្រៃសាលា សង្កាត់កកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវផងដែរ ទៅដល់អ្នកដែលពាក់ព័ន្ធ ជាមួយអ្នកជំងឺកូវីដ១៩ ខាងលើ សូមទៅធ្វើតេស្តរកជំងឺកូវីដ១៩ បន្ទាន់ ៕

ដើម្បីទទួលបានព័ត៌មានជាច្រើនទៀតសូមចូលទៅកាន់ Channel Telegram Komsan News



ប្រភព៖ komsan