រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានចុះឃាត់ខ្លួនបុរស ៣ នាក់ ពីបទល្មើសវិធានការសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ (ជួបជុំស៊ីផឹក និងច្រៀងខារ៉ាអូខេ) នៅចំណុចមុខបន្ទប់ជួល ក្នុងផ្សារបឹងបៃតង ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

អ្នក​ល្មើស​នឹង​វិធានការ​រដ្ឋបាល កម្លាំង​នគរបាល​ឃាត់​បាន​ចំនួន ០៣​នាក់ រួម​មាន ៖
ទី​១. ឈ្មោះ អូន រតនា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ជាង​ជួសជុល​ម៉ាស៊ីន ក្នុង​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ។
ទី​២. ឈ្មោះ ហូ រុន​មុនី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ លក់ដូរ ស្នាក់​នៅ​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។
និង​ទី​៣. ឈ្មោះ ហេង សូ​វីត ភេទ​ប្រុស អាយុ​៧២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់​នៅ​បន្ទប់​ជួល​គ្មាន​លេខ ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

សម្ភារ​ដែល​បន្សល់​ទុក​នៅ​នឹង​កន្លែង មាន ៖ ១. ធុងបាស់ ម៉ាក​អាយ​អិន ព​ណ៍​ខ្មៅ​ចំនួន ០១​គ្រឿង ២. ម៉ៃ​ក្រូ​ហ្វូ​ន ចំនួន​០១​គូរ ៣. កៅអី​ជ័រ ចំរុះ​ព​ណ៍ ចំនួន​០៥​កៅអី ។

ជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី

ទោះជា​យ៉ាងនេះ​ក្តី អ្នកលេង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​ធំ មានការ​ងើយ​ឆ្ងល់​ថា បើ​តាម​រូបភាព ថត​បាន​ជាក់ស្តែង​មាន​អ្នក​អង្គុយ​ផឹកស៊ី ចំនួន​៥​នាក់ ដល់​ពេល​ឃាត់​បាន​មាន​តែ​៣​នាក់ បា​ត់​២​នាក់​ទៅ​ណា ? ៕