រាជធានីភ្នំពេញ: អតីតស្តេចប្រដាល់ ខ្មែរមួយរូប ដែល ពុកម៉ែ បងប្អូន និងប្រជា ជនខ្មែរស្ទើរ តែគ្រប់ស្រទាប់វណ្ណ:បានស្គាល់គឺ លោក ជាស្រួច ដែលធ្លាប់មានឈ្មោះល្បីល្បាញពេលនេះលោក រស់នៅក្នុងសភាពលំបាកខ្លាំង។

យោងតាមគណនីហ្វេសប៊ុកមួយបានបង្ហោះសារភ្ជាប់ដោយរូបភាព របស់លោកជា ស្រួច និងភរិយាកំពុងតែឈរ និងនៅក្បែរនោះមានកូនតូចម្នាក់ អមដោយសារមួយឃ្លាយ៉ាងដូច្នេះថា” បងជាស្រួច តាំងពីអ្នកប្រដាល់លំដាប់ប្រទេស ធ្លាក់ខ្លួនជាងកម្មករសំណង់ រសាត់មកដល់រតនគិរី អ្នកដែលធ្លាប់ស្តាប់បទបេះដូងអ្នកប្រដាល់ពិតជាស្គាល់ ឥលូវស្ទើរគ្មានបាយហូប សុំផ្ទះគេជ្រក នៅភូមិជ្រៃសង្កាត់យក្សឡោម ខេត្តរតន:គីរី” ។

គួររំលឹកផងដែរថា លោ កជា ស្រួច ធ្លាប់មានឈ្មោះល្បីល្បាញក្នុងសង្គមខ្មែរ ជាពិសេសក្នុងវិស័យកីឡាប្រដាល់ក្នយងទស្សវត្សន៍ឆ្នាំ២០០០ និងធ្លាប់បានចូលរួមសម្តែងនៅក្នុងវីដេអូចម្រៀងឈាមអ្នកប្រដាល់ថែមទៀតផង៕