រាជធានីភ្នំពេញ ៖ កាលពីយប់ថ្ងៃទី០២ ឈានចូលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ គិតចាប់ពីវេលាម៉ោង២០យប់ ដល់ម៉ោង០៥ភ្លឺ កម្លាំងគណៈបញ្ជាឯកភាពសាលាខណ្ឌបានអនុវត្តវិធានការដ្ឋបាលជាបណ្តោះអាសន្នរយៈពេល២សប្ដាហ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត-១៩ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានពីរគោលដៅ គោលដៅទី១ ត្រង់ចំណុចផ្លូវ២៤៥ កែង១៨២ ក្នុងសង្កាត់ទឹកល្អក់ទី៣ និងគោលដៅទី២ ត្រង់លើផ្លូវ៣១៥ កែងផ្លូវ៥៩២ ក្នុងសង្កាតបឹងកក់ទី២ ខណ្ឌទួលគោក។

ជាលទ្ធផលត្រួតពិនិត្យ សមត្ថកិច្ចបានឃាត់ម៉ូតូចំនួន១៦គ្រឿង និងឃាត់រថយន្តចំនួន៤គ្រឿង សរុបចំនួន20គ្រឿងយកទៅរក្សាទុកនៅអធិកាដ្ឋាននគរបាលខណ្ឌទួលគោកជាបណ្តោះអាសន្ន ចំពោះមនុស្ស គឺបានអប់រំ រួចអនុញ្ញាតឱ្យទៅលំនៅឋានវិញ៕