ក្រុមសេះបង្កង់ Juventus ត្រូវប្រកួតជាមួយក្រុម Torino នៅក្នុងសប្តាហ៍នេះក្នុងជំនួបប្រចាំទីក្រុងទូរីន (Torin Derby)។ កីឡាករ Dybala, Arthur និង McKennie ត្រូវបានថ្នាក់ដឹកនាំក្រុម Juventus បានដកឈ្មោះចេញពីបញ្ចីការប្រកួតសប្តាហ៍នេះដោយហេតុថាកីឡាករទាំង ៣ នាក់នេះបានទៅចូលរួមកម្មវិធីជប់លៀងមួយនៅផ្ទះMcKennie។

ការធ្វើបែបនេះ បានរំលោភបំពានច្បាប់របស់ប្រទេសអុីតាលីក្នុងការរឹតត្បិតមិនអោយមានការជួបជុំ នៅក្នុងអំឡុងពេលជម្ងឺកូវីដ ១៩។ ដូច្នេះកីឡាករទាំង ៣ នាក់នេះ នៅត្រូវខកខានការប្រកួតសប្តាហ៍នេះ។

ប្រភព: Bleacher Report Football