ក្រុម Manchester City នឹងងាកមករក Harry Kane របស់ក្រុម Tottenham Hotspur ប្រសិនបើពួកគេខកខានមិនបាននាំតារាឆ្នើមរបស់ក្រុម Borussia Dortmund គឺ Erling Braut Haaland មកទឹកដី Etihad។

បើយោងទៅតាមសារព័ត៌មាន The Times បានចេញផ្សាយថា Haaland គឺជាជម្រើសទីមួយសម្រាប់លោក Pep ក្នុងការមកជំនួស Sergio Aguero។ កីឡាករវ័យ ២០ឆ្នាំ នេះ ត្រូវបានក្លឹបធំៗជាច្រើនចង់បានដូចជា​ Chelsea, Barcelona, Juventus និង Real Madrid ជាដើម។

ដោយមានក្រុមធំៗប្រជែងគ្នាទិញ Haaland ហេតុនេះទើប លោក Pep ជ្រើសរើសយក Kane ជាជម្រើសទី២ របស់លោក ដើម្បីមកជំនួស Aguero នៅរដូវកាលក្រោយ។ Kane  លេងនៅ Spur ២៣៤ប្រកួត ដោយរកបានគ្រាប់បាល់បាន ១៦០គ្រាប់៕

ប្រភព: Sports Mole