ក្រុមប្រទេសម៉សាដូនីខាងជើង បានយកឈ្នះក្រុមស្ទាំងដែកអាល្លឺម៉ង់ក្នុងលទ្ធផល ២-១ នៃការប្រកួតវគ្គជម្រុះ World Cup។ កីឡាករ Goran Pandev បានសុតបើកការនាំមុខមុន ១-០ មុនទៅលើក្រុមអាល្លឺម៉ង់ ក្រោយមកឈានដល់វគ្គទី២ នាទី ៦៣ ទើបខ្សែបម្រើ Gundogan រកគ្រាប់បាល់តាមស្មើអោយអាល្លឺម៉ង់មកវិញ។ ការប្រកួតជិតបញ្ចប់ទៅហើយ ពោលគឺនៅនាទី ៨៥ កីឡាករ Eljif Elmas ក៏រកបានគ្រាប់ទី ២អោយ ម៉ាសេដូនីខាងជើង យកឈ្នះ ២-១ លើអាល្លឺម៉ង់។

បរាជ័យនេះ ធ្វើអោយអាល្លឺម៉ង់ធ្លាក់មកលេខ ៣ នៅក្នុងពូល J នៃការប្រកួតវគ្គជម្រុះ World Cup។ ដោយមានតែ ៦ ពិន្ទុ ពីការប្រកួត ៣លើក។ ម្ចាស់ជើងឯក World Cup ២០១៤ អាល្លឺម៉ង់ ស្ថិតនៅពូល J ជាមួយក្រុមអាមេនី, ម៉ាសេដូនីខាងជើង, រូម៉ានី, អ៊ីស្លង់ និង លីស្ទែនសែន។

https://youtu.be/D8YEMNqRaGk