ខ្សែប្រយុទ្ធរូបនេះនឹងមានជម្រើសច្រើន នៅពេលដែលគាត់ចាកចេញពី Man City នៅបញ្ចប់ដូវកាលនេះ។ យោងទៅតាមសារព័ត៌មាន ESPN  បានចុះផ្សាយថា Aguero ត្រូវបានក្លឹប ៣ធំៗនៅតំបន់អឺរ៉ុបចាប់អារម្មណ៍ក្នុងនោះរួមមាន Barcelona, PSG និង  Juventus។

ក្លឹបមេឃខៀវ Manchester City បានប្រកាសកាលពីថ្ងៃច័ន្ទថា Aguero នឹងចាកចេញពីក្លឹបដោយគ្មានតម្លៃ ដោយហេតុផលថាក្លឹបលោក Pep មិនបន្តកុងត្រា។ ដោយមានសារព័ត៌មានខ្លះទៀតបានចេញផ្សាយថា Aguero អាចនឹងត្រឡប់ទៅប្រទេសអាហ្សង់ទីនវិញ ទោះជាយ៉ាងណាក្តីបើមើលតាមសមត្ថភាពលេងជាក់ស្តែងកម្រិតរបស់ខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំនេះ អាចបន្តលេងនៅអឺរ៉ុបបានច្រើនរដូវកាលជាទៀត។

ប្រភព: Goal