អ្នកធ្វើអត្ថាធិប្បាយនៅលើបណ្តាញសង្គមហ្វេសប៊ុក និងអ្នកខ្លះហៅអ្នកកាសែតហ្វេសប៊ុក គឺលោក ផែង វណ្ណៈ បានអះអាងថា លោកមិនមានបញ្ហាអីទៀតទេ ហើយថាលោកនឹងទទួលបានអាជ្ញាប័ណ្ណវិញ និងថែមទាំងអរគុណថ្នាក់ដឹកនាំនោះថែមទៀត ។ យ៉ាងណា មកទល់នឹងម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី៣១ មីនា ២០២១នេះ គេនៅមិនទាន់ឃើញលិខិតផ្លូវការរបស់ក្រសួងព័ត៏មានក្នុងការអនុញ្ញាតឲ្យលោក ផែង វណ្ណៈ បើកដំណើរការផេកហ្វេសប៊ុកផ្លូវការរបស់លោកវិញនៅឡើយទេ ។

ផេកហ្វេសប៊ុក លោក ផែង វណ្ណៈ ត្រូវបានក្រសួងព័ត៏មានសម្រេចលុបអាជ្ញាបណ្ណកាលពីថ្ងៃទី១៨ មីនា ២០២១ ក្រោមហេតុផលថាលោក ផែង វណ្ណៈ បានជេរប្រមាថព្រះសង្ឃ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជានិងបំពានវិជ្ជាជីវៈ ក្រោយអ្នកកាសែតហ្វេសប៊ុករូបនេះ ត្រូវបានគេឃើញធ្វើអត្ថាធិប្បាយរិះគន់និងជេរប្រមាថយ៉ាងចាស់ដៃទៅលើព្រះតេជគុណ ពិន សែម ចៅអធិការវត្តរាជបូណ៏ ដែលប្រើអំពើហិង្សាលើនេនសមណេរ និងត្មិះដិះដៀល ព្រមទាំងប្រើពាក្យអសុរោះលើអ្នករាជការសាធារណៈ(អាជ្ញាធរនិងសមត្ថកិច្ចដែលចូលរួមសម្របសម្រួលសំណុំរឿងព្រះចៅះធិការវតនតរាជបូណ៏)នោះថែមទៀត ។

ដោយឡែក គេក៍នៅមិនទាន់ឃើញចំណាត់ការផ្លូវច្បាប់លើលោក ផែង វណ្ណៈ ក្នុងសំណុំរឿងដ៍កក្រើកនេះនៅឡើយដែរ ក្រោយពេលលោក ផែង វណ្ណៈ ត្រូវបានលោក អ៊ិន ច័ន្ទថុល មេធាវីតំណាងឲ្យអាណត្តិសាលាខេត្តសៀមរាបបានដាក់ពាក្យបណ្តឹងចូលទៅអយ្យការអមសាលាដំបូងខេត្តសៀមរាប ដោយប្តឹងពីបទញុះញង់ឲ្យមានការរើសអើង ញុះញង់ប្រព្រឹត្តតាមផ្លូវព័ត៏មាន ប្រមាថព្រះសង្ឃ និងអ្នករាជការសាធារណៈ ។

ក្រៅពីមេធាវីតំណាងសាលាខេត្តសៀមរាប លោក ផែង វណ្ណៈ ក៍ត្រូវបានក្រសួងធម្មការនិងកិច្ចការសាសនាដាក់ពាក្យប្តឹងចូលទៅអយ្យការអមសាលាដំបូងខេត្តកណ្តាលផងដែរ ដោយប្តឹងពីបទញុះញង់ឲ្យមានការរើសអើង និងបទគំរាមថានឹងសម្លាប់តាមក្រមព្រហ្មទណ្ឌផងដែរ ។

ចាំមើលថាតើលោក ផែង វណ្ណៈ នៅក្រៅសំណាញ់ច្បាប់ឬយ៉ាងណា ឬក៍វប្បធម៏សុំទោសរួចខ្លួន ដូចដែលលោក ផែង វណ្ណៈ ស្រែកយ៉ាងពីរោះនៅលើបណ្តាញសង្គម ?៕