ក្រោយពីសហព័ន្ធបាល់ទាត់កម្ពុជា បានឈានដល់ការចែកផ្លូវជាមួយលោកគ្រូ Felix កាលពីពេលថ្មីៗនេះសហព័ន្ធបាល់ទាត់កម្ពុជាបានប្រកាសតែងតាំងលោក RYU HIROSE សញ្ជាតិជប៉ុនមកបន្តដំណែងលោក Felix។ថ្លែងប្រាប់សហព័ន្ធបាល់ទាត់កម្ពុជា លោក RYU HIROSE បាននិយាយថា”ក្នុងនាមជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ខ្ញុំនឹងលះបង់ខ្លួនប្រាណឆន្ទៈរបស់ខ្ញុំ និង យកបទពិសោធន៍ ដែលបានពីអាជីពជាគ្រូបង្វឹករបស់ខ្ញុំទាំងប៉ុន្មានដើម្បីជួយបណ្ដុះបណ្ដាលកីឡាករឲ្យអភិវឌ្ឍន៍រីកចម្រើនទៅមុខ និង កសាងក្រុមមួយខ្លាំង សម្រាប់ប្រកួតប្រជែង ជាមួយក្រុមនៅតំបន់អាស៊ី និង ពិភពលោកផងដែរ”។

បុរសវ័យ ៦៤ឆ្នាំ នេះធ្លាប់ជាអតីតជំនួយការគ្រូបង្វឹក ក្លិបនៅលីគកំពូលថៃ Samut Prakan FC ផងដែរ។ ដោយបច្ចុប្បន្នលោកក៏ជានាយកបច្ចេកទេសរបស់ ក្លិប Soltilo Tokyo FC ដែលជាក្លិបរបស់ លោក Keisuke Honda។