ខ្សែប្រយុទ្ធ Erling Haaland កំពុងជាគោលដៅនៃក្រុមធំនៃតំបន់អឺរ៉ុប ដោយសារតែរូបគេធ្វើបានល្អខ្លាំងមែនទែន នៅក្នុងរដូវកាលនេះ។ ថ្មីៗនេះផងដែរមានក្រុមធំៗជាច្រើន បានទាក់ទងទៅកាន់ក្លឹប Dortmund ជុំវិញការនាំយក Haaland ទៅរួមក្រុម ដូច្នេះពេលនេះ ក្រុមយក្សអាល្លឺម៉ង់មួយនេះ បានដាក់តម្លៃរហូតដល់ ១៨០លានផោន( ២១២លានដុល្លារ) ប្រសិនបើក្លឹបណាចង់បាន Haaland។

ប្រសិនបើការដោះដូរនេះបានជោគជ័យ Haaland នឹងក្លាយជាកីឡាករថ្លៃជាងគេលំដាប់ទី ២ ពិភពលោក បន្ទាប់ពី Neymar ដែលមានតម្លៃខ្លួន ២២២លានដុល្លារ នឹងស្មើតម្លៃខ្លួនជាមួយ Kylian Mbappe៕

ប្រភព: Bleacher Report Football