បន្ទាប់​ពី​ស៊ុត​បញ្ចូល​ទី​គ្រាប់​បើក​ឆាក​អំឡុង​ការ​ប្រកួត​ក្នុង​លីគ​នារី​អូស្រ្តាលី ដែល​ក្លិប​ Melbourne City ឈ្នះ​លើ​ក្រុម Perth Glory ២​ទល់​១​ កីឡាការិនី Dobson កាល​ពី​ប៉ុន្មាន​នាទីមុននេះបាន​ប្រកាស​ថា​ថ្ងៃនេះ​គឺ​ជារដូវ​កាល​ចុង​ក្រោយសម្រាប់​នាង​ហើយ នាង​បាត់​រត់​ទៅ​អបអរជាមួយ​មិត្តភ័ត្រ​និង​ក្រុមគ្រួសារបស់​នាង។
លើស​ពី​នេះ​ទៅ​ទៀត​នោះ! គេស្មានថា ​នាង​រត់​ទៅអបអរបែប​បុកបង្គោលជ្រុង​ដូច Tim Cahill​ធ្លាប់​ធ្វើ​ ប៉ុន្តែ​នាង​បាត់​រត់​ទៅ​ជិត​មិត្តប្រុសរបស់នាង​ឈ្មោះ Matt។ អ្វីដែល​កើ​តឡើង​គឺ​នាង​មិន​ដែលគិត​នោះ​ទេ Matt បាន​លុយ​ជង្គង់​ហើយ​ស្នើ​សុំនាងចូលនិវ​ត្តន៍​ដើម្បី​រៀប​ការ​ជាមួយគាត់។
នាង​បាន​ឆ្លើយយល់​ព្រម ពីព្រោះ​កាល​ពី​ថ្មី​ៗ​នេះ​នាង​មាន​ស្នើ​សុំ Matt រៀប​ការ​២​ដង​រួច​ទៅ​ហើយ។ ពេល​នោះ Dobson រំភើបឡើង​ស្រក់​ទឹក​ភ្នែក ហើយ​នាងបែរ​ត្រឡប់​ទៅ​វិញ​ឃើញ​មិត្តរួម​ក្រុមឈរ​ទះដៃអបអរបន្ថែម​ទៀត។ រឿង​តែ​មួយ​ដែល​ពួក​គេ​រត់​មក​ឱប​គ្នា​គឺ​ក្លិប​មួយ​នេះ​បាន​ឈ្នះ​ពាន​លីគនាឬី​ជា​លើក​ទី​បួនជាប់ៗគ្នា។
Rhali Dobson លេង​ឲ្យ​ជម្រើស​ជាតិ​នារីអូស្រ្តាលី​តាំង​ពី​ឆ្នាំ២០១៤ បាន​ចូលនិវត្តន៍​ពី​បាល់​ទាត់​ពេល​នេះ​ក៏​ដោយ​សារ​នាង​ត្រៀម​ខ្លួន​មើល​ថែរគូរដណ្ដឹងរបស់​នាង​ដែលត្រៀម​ខ្លួនចូលវះកាត់​ព្យាយាល​ជំងឺមហារីកខួរក្បាល។
ប្រភព: Bleacher Report Football