ក្រោយពីមានការផ្ទុះឡើងនូវ Covid-19 មនុស្សម្នាក់ៗ មានការយល់ដឹងច្រើនជាងមុនពីការរស់ នៅស្អាត និងអនាម័យ។ យ៉ាងណាមិញ មានរបស់របរប្រើប្រាស់ខ្លះដែលអ្នកឧស្សាហ៍យកដៃប៉ះ ហើយ មិនបានចាប់អារម្មណ៍ថា អាចជាប្រភពនៃមេរោគ។

១. ទូរស័ព្ទដៃ
ម្នាក់ៗតែងកាន់ទូរស័ព្ទជាប់ជារៀងរាល់ថ្ងៃ ដោយមិនបានដឹងថាផ្ទៃទូរស័ព្ទរបស់អ្នកបានប៉ះពាល់ ទៅនឹងអ្វីខ្លះ ជាពិសេសពេលអ្នកដាក់វាចោលនៅកន្លែងណាមួយដែលធ្វើឲ្យមេរោគងាយទំលើជាទីបំផុត។

២. កុំព្យូទ័រ
ជាប្រចាំអ្នកតែងប្រើម្រាមដៃវ៉ៃទៅលើក្ដារអក្សរ (Keyboard) ដែលអាចផ្ទេរមេរោគពីដៃទៅកាន់ ផ្ទៃរបស់ក្តារអក្សរ ឬផ្ទៃកុំព្យូទ័រដោយមិនដឹងខ្លួន។ ហេតុដូចនេះ អ្នកគប្បីជូតសម្អាតជុំវិញផ្ទៃកុំព្យូទ័រទាំង មូលជាការប្រសើរ។

៣. ផ្ទៃតុ
កុំភ្លេចឲ្យសោះក្នុងការជូតសម្អាតផ្នែកខាងលើនៃកន្លែងដែលត្រូវបានប៉ះពាល់ជាប្រចាំដូចជា តុ បាយ តុធ្វើការ ធ្នើរក្នុងបន្ទប់ទឹក ផ្ទះបាយ និងផ្ទៃតុ នានាដែលអ្នកប្រើប្រាស់ជាញឹកញាប់។

៤. កាតាប និងកាបូប
របស់ដែលអ្នកយកតាមពេលអ្នកចេញក្រៅជារៀងរាល់ដងរួមមាន កាបូបនិងកាតាប។ ជាពិសេស អ្នកតែងយកដៃកាន់ផ្ទៃ នៃកាតាប ឬកាបូប ដោយមិនបានដឹងថា មេរោគអាចតោងជាប់សាច់កំណាត់ ឬ ស្បែកកាបូបនោះបានយូរដល់កម្រិតណា ។

៥. តេឡេបញ្ជា
ប្រភេទតេឡេបញ្ជាដែលអ្នកចុចរាល់ថ្ងៃដូចជា តេឡេម៉ាស៊ីនត្រជាក់ និងទូរទស្សន៍ជាដើម ក៏អាច ជាប្រភពនៃមេរោគ និងបាក់តេរីដែរ បើមិនបានសម្អាតឲ្យបានល្អ និងញឹកញាប់។ យកល្អគឺត្រូវលាងដៃឲ្យ បានស្អាតមុនប្រើប្រាស់វា និងត្រូវជូតសម្អាតវាជាប្រចាំតាមដែលអាចធ្វើទៅបានដើម្បីបញ្ចៀសពីមេរោគ នានាដែលទជាប់៕