បញ្ហាជាច្រើនដែលកើតមាននៅលើផ្ទៃមុខអាចបណ្តាលមកពីមូលហេតុផ្សេងៗគ្នា ។ ក្នុងនោះ រាប់ បញ្ចូលទាំងចំណីអាហារដែលអ្នកញ៉ាំ បរិយាកាសដែលអ្នករស់នៅ និងអារម្មណ៍តានតឹងជាដើម។ ខាង ក្រោមនេះ ជាបញ្ហាដែលអាចបំផ្លាញសុខភាពស្បែកមុខរបស់អ្នកត្រឹមរយៈពេល ១ យប់ ឬឆាប់បំផុត។

១. ប្រសិនបើអ្នកឡើងមុនតូចៗ មុនក្រហម ឬស្នាមមុនមានលក្ខណៈទ្រុឌ ផត បង្កមកពីបញ្ហាស្តេ្រស
មុនដែលកើតចេញពីការស្តេ្រសគឺ មានលក្ខណៈក្រហមល្អិតៗ រទុះ នៅលើស្បែកមុខ។ ពេលខ្លះ វាមានខ្ទុះ និងធ្វើឲ្យអ្នកមានអារម្មណ៍រមាស់ ចង់តែអេះ ឬញេច។ ភាគច្រើនមុនប្រភេទនេះកើតមានលើ ថ្ងាស និងថ្គាមទាំងសងខាង ។ ដំណោះស្រាយល្អបំផុតគឺ ត្រូវបំបាត់ភាពតានតឹងជាមុនសិន ពុំដូច្នោះទេ ទោះបីអ្នកប្រើវិធីសាស្ត្រព្យាបាលបែបណាក៏មិនងាយបានផងដែរ។

២. ស្បែកកើតអាចម៍រុយមានស្នាមអុចៗពណ៌ត្នោតបង្កមកពីអាយុច្រើន ឬលេបថ្នាំពន្យារកំណើត
ដោយសារតែអ័រម៉ូនអេស្ត្រូសែនមានការធ្លាក់ចុះខ្លាំង ពេលអ្នកស្ថិតក្នុងអាយុចាប់ពី២៨-២៩។ ចំពោះថ្នាំពន្យារកំណើតពេលប្រើដំបូងនឹងសង្កេតឃើញថា ស្បែកមានសភាពទន់រលោង និងល្អប្រសើរ ។ ប៉ុន្តែបន្ទាប់ពីប្រើបាន ២-៣ ខែ អេស្ត្រូសែនដែលមាននៅក្នុងថ្នាំអាចបង្កឲ្យឡើងស្នាមអុចៗពណ៌ត្នោត មានស្នាមជ្រួញស្បែកស្ងួត ឡើងមុន។

៣. ស្បែកស្ងួត ប្រេង គគ្រើម បង្កមកពីគេងមិនលក់ ឬគេងតិចពេក
ចន្លោះម៉ោង ៩-១១ យប់ជាពេលវេលាដែលប្រព័ន្ធការពាររាងកាយត្រូវបំពេញតួនាទីយ៉ាង សំខាន់ ដើម្បីសុខភាព ដូច្នេះក្នុងអំឡុងពេលនេះគួរលាងសម្អាតមុខឲ្យបានស្អាតលាបផលិតផលថែរក្សាស្បែកឲ្យ បានត្រឹមត្រូវ ។ អ្នកគួរគេងមុនម៉ោង១១យប់ ព្រោះវាជាពេលដែលស្បែកត្រូវជួសជុលឡើងវិញ ដោយខ្លួន ឯងនិងអាចស្រូបយកសារធាតុបំប៉នល្អៗ។

៤. ស្បែកក្រហមចេញសរសៃរន្ធញើសរីកធំ បង្កមកពីផឹកគ្រឿងស្រវឹងច្រើនពេក
ការផឹកគ្រឿងស្រវឹងជាប្រចាំក្នុងបរិមាណច្រើនលើសកម្រិតជាទម្លាប់អាក្រក់ និងអាចប៉ះពាល់ដល់ សម្រស់ខ្លាំងបំផុត។ ស្បែករបស់អ្នកនឹងប្រែទៅជាស្ងួតលេចចេញសរសៃក្រហមលើមុខធ្វើឲ្យស្បែកមើល ទៅសោះកក្រោះ គ្មានសុខភាពល្អ ហើយភ្នែកក៏ឡើងក្រហមទៀត។

៥. ស្បែកសមិនស្មើគ្នាកើតមុនជ្រីវជ្រួញលើថ្ងាសបង្កមកពីញ៉ាំជាតិផ្អែមលើសកម្រិត
វាក៏អាចបណ្តាលឲ្យស្បែកបាត់បង់ភាពរលាស់ក្មេងវ័យ និងបំផ្លាញកោសិកាស្បែកតែម្តង។ ជាពិសេស ស្បែករបស់អ្នកនឹងប្រែជាស្ងួតគ្មានសំណើម ជ្រីវជ្រួញ ឆាប់ចាស់កើតមុនយ៉ាងលឿននិងមាន សម្បុរមិនស្មើគ្នាទៀតផង៕