ស្ត្រីមានផ្ទៃពោះ ៣ ខែដំបូងពិតជាត្រូវការថ្នាំជាតិដែក ដើម្បីផលិតអេម៉ូគ្លូប៊ីនទ្វេដងដែលវាមានតួនាទីសំខាន់ក្នុងការផលិតគ្រាប់ឈាមក្រហម។ អេម៉ូក្លូប៊ីនមានតួនាទីផលិតគ្រាប់ឈាមបន្ថែមដល់កូនក្នុង ផ្ទៃ ដូច្នេះហើយ ជាតិដែកគឺជាអ្វីដែលស្រីៗមានផ្ទៃពោះត្រូវការដើម្បីបង្កើនគ្រាប់ឈាមក្រហមកាត់បន្ថយ ភាពស្លេកស្លាំង និងហានិភ័យផ្សេងៗពេលសម្រាលកូន។

លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅបានឲ្យដឹងថា ជាតិដែកមិនត្រឹមតែជួយមិនឲ្យ ស្លេកស្លាំង តែមួយមុខទេ វាក៏ជួយបង្កើនកម្រិតថាមពលធ្វើឲ្យមុខងារសាច់ដុំប្រសើរឡើងមាន និងបង្កើន សុខភាពខួរក្បាលផងដែរ។

វេជ្ជបណ្ឌិតរូបនោះ បានបន្ថែមទៀតថា ចំពោះស្រ្តីមានផ្ទៃពោះ៣ ខែដំបូងអាចទទួលបានជាតិដែក គ្រប់គ្រាន់ តាមរយៈថ្នាំគ្រាប់ជាតិដែកដែលត្រូវ លេប ១ គ្រាប់/ថ្ងៃ ចំនួន៩០គ្រាប់ ក្រៅពីនោះអាចទទួល បានពីសាច់បន្លែ និងផ្លែឈើមួយចំនួនដូចជា បន្លែពណ៌បៃតងចាស់ដំឡូងផ្សិតដំណាប់ផ្លែឈើក្រៀមសាច់ សត្វសាច់ត្រី ស៊ុត គ្រាប់សណ្ដែក គ្រាប់ធញ្ញជាតិ តៅហ៊ូ និងសូកូឡាពណ៌ខ្មៅជាដើម៕