ការសិក្សាដ៏ធំមួយបានបន្ថែមនូវភស្ដុតាងថា អ្នកដែលមានឈាមប្រភេទO អាចមានហានិភ័យទាបពីការឆ្លងជំងឺកូវីដ១៩។ ក្រុមអ្នកស្រាវជ្រាវបានរាយការណ៍នៅក្នុងទស្សនាវដ្តី Annals of Internal Medicine ថា ក្នុងចំណោមជនជាតិកាណាដាចំនួន២២៥,៥៥៦នាក់ ដែលត្រូវបានគេធ្វើតេស្តរកជំងឺ កូវីដ១៩ ហានិភ័យនៃការឆ្លងកូវីដគឺមានកម្រិតទាបជាង១២ភាគរយ ហើយហានិភ័យនៃការឈឺធ្ងន់ឬស្លាប់ដោយសារជំងឺនេះ គឺទាបជាង១៣ភាគរយ សម្រាប់អ្នកដែលមានក្រុមឈាម O បើប្រៀបធៀបនឹងអ្នកដែលមានឈាមប្រភេទ A, AB ឬ B។

វេជ្ជបណ្ឌិត Joel Ray នៃមន្ទីរពេទ្យ St. Michael’s Hospital ក្នុងទីក្រុង Toronto បានប្រាប់ Reuters ថា មនុស្សនៅក្នុងក្រុមឈាមប្រភេទ O អាចបង្កើតអង់ទីគ័រដែលអាចទប់ទល់និងស្គាល់ផ្នែកខ្លះនៃវីរុសនេះ។ ចំណែកការសិក្សាមួយទៀតបានរកឃើញថា មនុស្ស ដែល មាន ឈាម ប្រភេទ A គឺប្រឈម នឹងហានិភ័យឆ្លងកូវីដខ្ពស់ជាងគេ ព្រោះវីរុសអាចភ្ជាប់ទៅនឹងកោសិកាផ្លូវដង្ហើមរបស់ពួកគេបានយ៉ាង ងាយ។ ក្រុមអ្នកស្រាវជ្រាវ បានស៊ើបអង្កេតអំពីរបៀបដែលវីរុសមានទំនាក់ទំនងជាមួយនឹងកោសិកាឈាម ក្រហមនៃប្រភេទ A, B និង O។ ពួកគេរកឃើញថា វីរុសមិនអាចចូលកោសិកាឈាម O ដោយផ្ទាល់បានទេ ប៉ុន្តែអង់ទីគ័រនៅលើកោសិកាផ្សេងទៀតនៃមនុស្សដែលមានឈាមប្រភេទA គឺងាយនឹងឆ្លងវីរុស SARS-C oV-2 ជាង៕