ការពាក់ម៉ាសជាប្រចាំគឺជាវិធីក្នុងការ ការពារពីជំងឺឆ្លងកូវីដ-១៩។ ចុះសម្រាប់ទារក និងកុមារតូចៗវិញ តើការពាក់ម៉ាសនោះត្រូវធ្វើយ៉ាងណាទៅ? យោងទៅតាម អង្គការសហប្រជាជាតិនៃមូលនិធិបន្ទាន់សម្រាប់កុមារអន្តរជាតិ The United Nations International Children’s Emergency Fund (UNICEF) បានកំណត់ថា៖

កុមារចាប់ពីអាយុ ៥ ឆ្នាំចុះក្រោមមិនតម្រូវឲ្យពាក់ម៉ាសនោះទេ (លើកលែងតែកន្លែងចាំបាច់តែប៉ុណ្ណោះ និងមានរយៈពេលខ្លី)។ រីឯកុមារចាប់ពីអាយុ ៦ ទៅ ១១ ឆ្នាំតម្រូវឲ្យពាក់ម៉ាសទៅតាមតំបន់ និងទីកន្លែងពេលវេលាដែលគាត់ទៅ ឬនៅ។ កុមារអាយុចាប់ពី ១២ ឆ្នាំឡើងទៅគឺតម្រូវឲ្យពាក់ម៉ាស់ជាប្រចាំដូចជាមនុស្សពេញវ័យដែរ។

តើម៉ាសប្រភេទណាទើបល្អសម្រាប់កុមារ? យោងតាមអង្គការសុខភាពពិភពលោកដដែលបានបញ្ជាក់ថា កុមារដែលមានសុខភាពល្អធម្មតាអាចពាក់ម៉ាសដែលផលិតចេញពីប្រភេទសាច់ក្រណាត់ ស្តើងៗបាន ដើម្បីផ្លូវដង្ហើមចេញចូលបានល្អសម្រាប់ពួកគាត់។ តែសម្រាប់ក្មេងដែលមានជំងឺផ្សេងៗ ឬស្ថានភាពសុខភាពមិនល្អគឺតម្រូវឲ្យពាក់ម៉ាសប្រភេទគ្រូពេទ្យពាក់។

តើការពាក់ម៉ាសឲ្យកុមារគួរពាក់របៀបណា? គឺតម្រូវឲ្យគាត់ឬអ្នកដែលពាក់ឲ្យលាងសម្អាតដៃជាមុនសិន ត្រូវប្រាកដថាទំហំនៃម៉ាសគឺត្រូវទៅនឹងទម្រង់មុខរបស់ក្មេងដែលអាចគ្របច្រមុះ មាត់ និងចង្កាបានជិតល្អ។

តើកុមារគួរតែពាក់ម៉ាស់នៅក្នុងផ្ទះ និងសាលា? នោះលើកលែងតែមានសមាជិកម្នាក់នៅក្នុងគ្រួសារមានរោគសញ្ញា ឬមានផ្ទុកវីរុសកូវីដ-១៩ ហើយ។ ចំពោះនៅសាលាវិញ គ្រូបង្រៀនឬមនុស្សវ័យជំទង់គួរតែពាក់ម៉ាសជានិច្ច និងរក្សាគំលាតពីកុមារយ៉ាងហើយណាស់ ១ ម៉ែត្រ។ រីឯកុមារវិញក៏ត្រូវពាក់ដែរ រាល់ពេលដែលមានសកម្មភាពលេងកីឡា ឬល្បែងលេងនៅក្នុងសាលា។ ចំពោះកុមារដែលមានស្ថានភាពសុខភាពមិនល្អផ្នែកផ្លូវដង្ហើមមិនអាចពាក់បាន គួរតម្រូវឲ្យពួកគាត់មានរបាំងការពារមុខពាក់ ដើម្បីចៀសវាងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩៕