ដោយសារតែខ្លាចជំងឺកូវីដ១៩ បងប្អូនយើងក៏សម្រេចចិត្តទិញអាហារជាច្រើនស្ដុកទុកក្នុងផ្ទះ ពិសេសអាហារកំប៉ុងដូចជា ត្រីខកំប៉ុង ត្រីធូណា ឬអាហារសាច់ផ្សេងៗ ព្រោះមិនចង់ចេញទៅផ្សារញឹកញាប់ពេក។ បើតាមការស្រាវជ្រាវបានព្រមានថា អាហារកំប៉ុងអាចបង្កហានិភ័យចំពោះសុខភាព ព្រោះវា មានផ្ទុកសារធាតុស័ង្កសីច្រើនអាចបំផ្លាញប្រព័ន្ធរំលាយអាហាររបស់អ្នកបាន ។

ការសិក្សាបានបង្ហាញនូវសារធាតុ nanoparticles របស់ស័ង្កសីត្រូវបានគេយកទៅដាក់ច្រើននៅក្នុងប្រភេទអាហារកំប៉ុងទាំងនោះ ដើម្បីរក្សាទុកឱ្យបានយូរ ។ សារធាតុនេះ អាចបង្កឱ្យមានបញ្ហាស្អិតក្នុង ពោះវៀន និងជះឥទ្ធិពលអវិជ្ជមានដល់ប្រព័ន្ធរំលាយអាហារ និងបង្អាក់មុខងាររំលាយអាហារ ។

សាស្ត្រាចារ្យរង Gretchen Mahler នៅសាកលវិទ្យាល័យ the Binghamton University នៅទីក្រុងញូវយ៉កបានឱ្យដឹងថា យើងបានរកឃើញនូវសារធាតុភាគល្អិត nanoparticles ក្នុងសារធាតុស័ង្កសី មានផ្ទុកក្នុងអាហារកំប៉ុងទាំងនោះពិតជាមានជាប់ទាក់ទង និងប៉ះពាល់ដល់សុខភាពពោះវៀន និងកោសិកាជញ្ជាំងពោះវៀនពិតមែន ជាពិសេសនៅពេលពោះវៀនបំពេញមុខងារស្រូបយកសារធាតុចិញ្ចឹម និងប្រូតេអ៊ីនផ្សេងៗ៕