រឿងស្នេហាតែងកើតមានចំពោះមនុស្សគ្រប់រូបមិនថាអ្នកនៅវ័យសិក្សា ឬអ្នកនៅវ័យកំពុងធ្វើការឡើយ។ នៅពេលដែលអ្នកធ្លាប់តែរស់នៅម្នាក់ឯងមិនមានអ្នកណាថែទំាឬក៏មិនធ្លាប់មានស្នេហាពីមុនមក អ្នកប្រាកដជាប្លែកនៅពេលអ្នកចាប់ផ្តើមប្រឡូកចូលវ័យស្នេហា។ ដូច្នោះហើយ ប្រសិនបើអ្នកចង់សាកល្បងមានស្នេហានោះ អ្នកគប្បីចងចំានូវ៦ ចំណុចនេះសម្រាប់ខ្លួនឯងដោយរួមមាន៖

១. រៀនរស់នៅម្នាក់ឯង
នៅពេលអ្នកនៅតែម្នាក់ឯង អ្នកនឹងមានពេលវេលាផ្ទាល់ខ្លួនច្រើនជាងពេលមានដៃគូរ។ អ្នកត្រូវតែ រឿនបង្កើតក្តីសុខ ដល់ខ្លួនឯងច្រើនឡើងៗ ជាក់ស្តែងដូចជា អ្នកអាចដើរផ្សារទិញទំនិញយ៉ាងស្រួល ទៅសិក្សាជំនាញអប់រំខ្លីៗ ឬក៏អានសៀវភៅនៅផ្ទះយ៉ាងរំភើយ។ តែនៅពេលអ្នកមានដៃគូរហើយ អ្នកមិនអាន ពឹងផ្អែកទៅលើដៃគូរម្ខាងទៀតបានទំាងស្រុងនោះទេ ហេតុដូចនេះហើយ អ្នកត្រូវរៀនពឹងផ្អែកលើខ្លួនឯងខ្លះ។

២. បង្កើតទំនាក់ទំនងក្នុងសង្គម
ការរាប់អាននិងពង្រីកទំនាក់ទំនងក្នុងសង្គមជួយឲ្យអ្នកស្គាល់មនុស្សប្លែកៗថ្មីៗ យល់ដឹងពីរឿងផ្សេងៗ និងទទួលបានបទពិសោធន៍អស្ចារ្យដែលអាចជួយជម្រុញអ្នកឲ្យមានគំនិតច្នៃប្រឌិតនៅក្នុងពិភពលោកថ្មីមួយ។ អ្នកនឹងចង់ចេះចង់ដឹងរឿងថ្មីៗបន្ថែម នៅពេលអ្នកជួបមនុស្សនៅខាងក្រៅ។

៣. ស្គាល់ពីខ្លួនឯង
ការស្គាល់ពីខ្លួនឯងគឺជា រឿងដំបូងមុនពេលអ្នកចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយនរណា ម្នាក់។ ពេលខ្លះអ្នក ដឹងថារបស់អ្វីដែលអ្នកត្រូវការ តែអ្នកមិនអាចដឹងថាមនុស្សបែប ណាដែលអ្នកត្រូវការក្នុងជីវិតឡើយ។ ដូច្នោះហើយ អំឡុងពេលអ្នកមិនទាន់មានដៃគូរ អ្នកត្រូវស្វែងរកចំណុចខ្លំាងនិងចំណុចខ្សោយដែលខ្លួនមាន។ វាអាចនឹងមានប្រសិទ្ធភាពសម្រាប់ខ្លួនឯង នៅពេលដែលមនុស្សល្អមកដល់អ្នកអាចទទួលយកគេបាន។

៤. រៀនស្រឡាញ់ខ្លួនឯង
ទំនាក់ទំនងដែលមានដំណើរការល្អមិនសំដៅលើទំនាក់ទំនងដែលស្រឡាញ់គ្នាទៅវិញទៅមកនោះទេ តែវាក៏តម្រូវឲ្យអ្នកចេះស្រឡាញ់ខ្លួនឯងដែរ។ ក្នុងករណីប្រសិនបើអ្នកមានធ្លាប់មានទំនាក់ទំនង មុនៗអ្នកអាចសួរខ្លួនឯងថា តើអ្នកធ្លាប់លះបង់នូវអ្វីដែលគេមិនចូលចិត្តដែរឬទេ? យ៉ាងនេះហើយ អ្នកត្រូវតែរៀនយល់ពីការគិតផ្នែកខាងក្នុងរបស់អ្នក និងចេះថែរក្សាខ្លួនអ្នកដើម្បីមានថាមពលគ្រប់គ្រាន់សម្រាប់ក្តីស្រឡាញ់អ្នកដទៃ។

៥. រៀនធ្វើជាមនុស្សរឹងមំា
ការរៀនធ្វើជាមនុស្សរឹងមំាជាមេរៀនដ៏ល្អសម្រាប់មិត្តនារីចាប់ផ្តើមលូតលាស់។ អ្នកត្រូវរៀនធ្វើជា មនុស្សធំ ព្រោះអ្នកមិនមែនជាកូនក្មេងដូចមុនទៀតឡើយ។ បើទោះបីជាអ្នកជួបរឿងរំជួលចិត្តយ៉ាងណាក៏ដោយអ្នកត្រូវរៀនចេះដោះស្រាយតាមបែបមនុស្សធំសមរម្យ។ មុនពេលអ្នកម្ខាងពឹងផ្អែកលើអ្នកការពឹងផ្អែកលើខ្លួនឯងជាមុនស្នេហ៍ដ៏ទាក់ទាញសម្រាប់មនុស្សដទៃ។

៦. ស្រឡាញ់កាន់តែច្រើន
ក្រៅពីជីវិតស្នេហា រឿងគ្រួសារ និងមិត្តភាពក្នុងជីវិតប្រចំាថ្ងៃពិតជាស័ក្តិសមសម្រាប់ អ្នកផ្តល់ក្តី ស្រឡាញ់ឲ្យបានច្រើន។ មុនពេលជួបមនុស្សត្រឹមត្រូវម្នាក់ អ្នកត្រូវចងចំាផ្តល់ក្តីស្រឡាញ់ចំពោះមិត្តភ័ក្តិ និងក្រុមគ្រួសារឲ្យបានច្រើនៗ ព្រោះនៅពេលដែលអ្នកមានដៃគូរ អ្នកនឹងចំណាយពេលវេលាមួយចំនួន ទៅរូបគេផ្ទាល់ដោយមិនមានពេលសម្រាប់មនុស្សជាទីស្រឡាញ់ច្រើននៅពេលដូចនៅ single ឡើយ៕