ជំងឺកូវីដ១៩កំពុងតែមានការរីករាលដាលខ្លាំងឡើងៗជាលំដាប់ជាហេតុធ្វើឱ្យមានការព្រួយបារម្ភណាស់។ ប៉ុន្ដែឥឡូវនេះក៏មានទទួលបានការចាក់វ៉ាក់ស៊ាំងដើម្បីការពារនិងទប់ស្កាត់ពីជំងឺនេះផងដែរ។ ប៉ុន្ដែដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការចាក់វ៉ាក់ស៊ាំងនេះ មុននិងក្រោយចាក់យើងក៏គួរចៀសវាងអាហារទាំង៥ប្រភេទខាងក្រោមនេះ៖

១. ទឹកក្រូចកំប៉ុង(Sugar Drink)
លោក Vasanti S. Malik ជាអ្នកវិទ្យាសាស្ត្រស្រាវជ្រាវនៅសាលាសុខភាពសាធារណៈ Harvard T.H. Chan បានប្រាប់កាសែត The New York Times ថាការទទួលទានភេសជ្ជៈផ្អែមៗមុននឹងក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ វានឹងមានប្រសិទ្ធតិចតួចក្នុងការការពារនិងទប់ស្កាត់ពីជំងឺកូវីដ-១៩នេះ។ ករណីផ្សេងទៀតវាអាចប៉ះពាល់ខ្លាំងប្រសិនបើអ្នកញុំាវាច្រើននិងរាល់ថ្ងៃរួមមាន ជំងឺទឹកនោមផ្អែម ការឡើងទម្ងន់ ការពុកធ្មេញ ឈឺសន្លាក់ ជំងឺតម្រងនោម ហានិភ័យនៃជំងឺបេះដូង បាត់បង់ការចងចាំ បញ្ហាអរម៉ូន ខ្សោយពោះវៀន បាត់បង់ជាតិទឹក និងបញ្ហាជាច្រើនទៀត។

២. អាហារកែច្នៃ(Processed Foods)
អ្នកនាំពាក្យរបស់បណ្ឌិត្យសភាអាហារូបត្ថម្ភ និងរបបអាហារវិទ្យាបានលើកឡើងថាអាហារកែច្នៃត្រូវបានគេកំណត់ថា ជាអាហារដែលត្រូវបានផ្លាស់ប្តូរពីទម្រង់ធម្មជាតិរបស់វាដោយសារការកែច្នៃពីរោង ចក្រ។ អាហាកែច្នៃដូចជា គ្រឿងកំប៉ុង ប្រហិត ហត់ដក និងអាហារកែច្នៃដទៃទៀត គឺវាផ្សំឡើងពីគ្រឿងផ្សំដែលមានសារធាតុរក្សាទុកឱ្យបានយូរ លាយលាក់ព័ណ៌ អំបិល ស្ករ ខ្លាញ់ ដែលទៅបង្អាក់រាល់ប្រព័ន្ធដំណើការនៃសារធាតុថ្នាំការពារផ្សេងៗទោះបីមិនមែនជាថ្នាំវ៉ាក់សាំងកូវីដ-១៩ក៏ដោយ។

៣. ភេសជ្ជប៉ូវកម្លាំង(Energy Drinks)
លោក Chris Fernandezនាយកប្រតិបត្តិនៃសុខភាពស្ត្រីអន្តរកម្មបានប្រាប់ថា ភេសជ្ជៈប៉ូវកម្លាំងផ្សេងៗគឺជាភេសជ្ជៈដែលអាក្រក់បំផុតក្នុងចំណោមភេសជ្ជៈដទៃទៀត។ ពួកវាគេត្រូវបានហាមឃាត់មិនឱ្យញុំាទេមុនពេលនិងក្រោយពេលពីការចាក់ថ្នាំការពារពីជំងឺកូវីដ-១៩នេះ។ ព្រោះនៅក្នុងភេសជ្ជៈប៉ូវកម្លាំងទាំងអស់នោះមានផ្ទុកទៅដោយសារធាតុរំញោចដូចជាកាហ្វេអ៊ីននិងជាតិ Ephedrine ដែលធ្វើឱ្យអ្នកមានប្រសិទ្ធភាពតិចតួចបំផុតស្របពេលដែលបង្ការពីជំងឺមួយនេះហើយ។

៤. អាហារស្រាប់ៗ (Fast Food)
អាហារ Fast Foodដូច ហឺមប៊រហ្គ ភីហ្សា សុំាងវិច ភ្លៅមាន់បំពង ដំឡូងបារំាងបំពង …ត្រូវបានកែច្នៃខ្ពស់និងពោរពេញទៅដោយជាតិ ស្ករ ខ្លាញ់ និងអំបិលជាច្រើនដែលញុំាទៅបង្កជាផលប៉ះពាល់ដល់សុខភាពជាខ្លាំងហើយបើសិនអ្នកកំពុងញុំាថ្នាំ និងចាក់ថ្នាំការពារទៀតគឺវារឹតតែអាក្រក់ចំពោះសុខភាព។ ព្រោះគ្រឿងផ្សំទាំងអស់ដែលនៅក្នុងអាហានោះ Fast Food នោះនឹងបង្អាក់រាល់សម្មភាពទាំងនោះចោល។

៥. សារធាតុអាល់កុល(Alcoholic)
ការផឹកជាតិអាល់កុលមុននឹងក្រោយការចាក់រ៉ាក់សាំងគឺប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាពកុំថាឡើយតែបង្អាក់ថ្នាំការពារ សូម្បីតែការផឹកវាជាប្រចាំក៏អាចឱ្យយើងមានបញ្ហាសុខភាពផ្សេងៗផងដែរ ។ ជាតិអាល់កុលត្រូវបានទៅបង្អាក់រាល់សកម្មភាពថ្នាំដែលបានទៅដំណើរការការពារ និងទប់ស្កាត់នូវជំងឺទាំងនោះ។ ហើយវាបណ្ដាលឱ្យប្រព័ន្ធភាពសុំារបស់យើងទន់ខ្សោយងាយនឹងប្រឈមជាមួយបញ្ហាសុខភាពផ្សេងៗផងដែរ។

ដូច្នេះដើម្បីទទួលបានវ៉ាក់សំាងកូវីដ-១៩ដែលមានប្រសិទ្ធភាពខ្ពស់ សូមពុកម៉ែបងប្អូនផ្អាកទទួលទាននូវអាហារដែលបានរាប់ខាងលើនេះ ដោយងាកមកទទួលទាននូវអាហារណាដែលផ្ដល់នូវជីវជាតិគ្រាប់គ្រាន់នឹងសុវត្ថិភាពវិញប្រសើរជាង។ នេះគឺជាការសិក្សាពីបរទេសនិងសាកលលោក ហើយចំពោះវ៉ាក់ស៊ាំងនីមួយៗវាមានការតម ប្រែប្រួលទៅតាមប្រភេទវ៉ាក់ស៊ាំងផ្សេងៗគ្នា ដូចនេះបើបងប្អូនទៅទទួលយកវ៉ាក់ស៊ាំងកូវីដ១៩ សូមសួរគ្រូពេទ្យឱ្យបានច្បាស់ និងកត់ត្រាទុកចៀសវាងភ្លេច ច្រឡំបរិភោគធ្វើឱ្យវ៉ាក់ស៊ាំងមានប្រសិទ្ធភាពតិច៕