ខ្សែបម្រើ Martin Odegaard ត្រូវបានក្រុមកាំភ្លើងធំ Arsenal ខ្ចីជើងពីអធិរាជសរ Real Madrid ពីដើមរដូវកាលនេះ ហើយបច្ចុប្បន្នលោក Arteta កំពុងតែពិចារណាទិញផ្តាច់ Odegaard នៅរដូវកាលក្រោយ។

ចាប់តាំងមកដល់ទឹកដីអង់គ្លេសខ្សែបម្រើវ័យក្មេងរូបនេះ ធ្វើអោយផ្ទុះការចាប់អារម្មណ៏ ក្នងនាមជាកីឡាករនាំលេងនៅក្លឹប Arsenal។ តែទោះបីជា Arsenal ចង់បាន ក៏ត្រូវឆ្លងកាត់ការសម្រេចចិត្តពីអ្នកចាត់ការក្រុម Real Madrid លោក Zidane ផងដែរ។ បើតាមមើលទៅ Zidane ប្រហែលជាមិនលក់នោះទេ និងអាចយកមក Real Madrid វិញនៅបញ្ចប់រដូវកាលនេះ។

តម្លៃទិញផ្តាច់កុងត្រារបស់ Martin Odegaard នៅ Real Madrid មានតម្លៃរហូតដល់ ៣៥០លានផោនឯណោះ។

ប្រភព: Fabrizio Romano

តម្លៃទិញផ្តាច់កីឡាករទាំងអស់របស់ Real Madrid: Real Madrid Player