ស្របពេលដែល Covid-19 កំពុងរាតត្បាតពេញពិភពលោកធ្វើឲ្យមនុស្សគ្រប់គ្នាភ័យព្រួយពីសុវត្ថិភាព សុខភាព ផ្ទាល់ខ្លួនជាចម្បង។ លើសពីនេះ សម្រាប់ការកុម្មង់ទំនិញពីបរទេសទៀតសោតក៏ធ្វើឲ្យ មនុស្សជាច្រើនបារម្ភថា វាអាចនាំមេរោគមកជាមួយផងដែរ។ យ៉ាងណាក៏ដោយមិនទាន់មានការចុះ ផ្សាយជាក់លាក់ពីបញ្ហានេះថា តើមេរោគ Covide-19 ពិតជាអាចឆ្លងតាមរយៈទំនិញដែលកុម្មង់ពី បរទេសបាន ឬយ៉ាងណានោះទេ។ ផ្អែកតាមការចុះផ្សាយពីសារព័ត៌មាន BBC បញ្ជាក់ថា មិនទាន់មាន ភស្តុតាងណាអះអាង នេះជាហានិភ័យវាអាចចម្លងតាមរយៈការកុម្មង់ទំនិញពីក្រៅប្រទេសឡើយ។

ប៉ុន្តែការវិវត្តដ៏ឆាប់រហ័សរបស់មេរោគនេះ បានធ្វើឲ្យមនុស្សម្នាជុំវិញពិភពលោកមិនអាចព្រងើយ កន្តើយបានទេ។ ម្ល៉ោះហើយដើម្បីការពារពីការឆ្លងដ៏សាហាវនេះនៅពេលអ្នកបានកុម្មង់ទំនិញពីបរទេស មកអ្វីដែលអ្នកគួរធ្វើរួមមាន៖

១. ពាក់ស្រោមដៃជ័រនៅពេលចាប់កាន់វត្ថុទាំងនោះ។ នៅពេលអ្នកចង់ដោះស្រោមដៃចេញអ្នកគួរប្រើ ក្រដាសអនាម័យ ដើម្បីចាប់កាន់ស្រោមដៃនោះ ហើយស្រោមដៃដែលប្រើរួច ត្រូវបោះចោលក្នុងធុងសំរាម។
២. លាងដៃរបស់អ្នកឲ្យបានញឹកញាប់ ជាមួយសាប៊ូ ជែល ឬទឹកអាល់កុលក៏បាន ដើម្បីសម្លាប់មេរោគ ។
៣. ចៀសវាងការយកដៃទៅប៉ះពាល់ផ្ទាល់ជាមួយភ្នែកច្រមុះ ឬផ្ទៃមុខជាដាច់ខាត។
៤. ពាក់ម៉ាសឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត។
៥. បើអ្នកលេចចេញសញ្ញាដូចជា គ្រុនក្ដៅ ក្អក ឬពិបាកដកដង្ហើមត្រូវទាក់ទងទៅមន្ទីរពេទ្យ ឬ មជ្ឈមណ្ឌលថែរក្សាសុខភាព ដើម្បីធ្វើការពិនិត្យឲ្យបានត្រឹមត្រូវ៕