ក្រុមយក្សនៃលីគកំពូលអាល្លឺម៉ង់ Bayern Munich បានបើកទ្វារកីឡាដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុម Stuttgart។

ការប្រកួតនេះប្រព្រឹត្តទៅបានតែ ១២​នាទី ខ្សែការពារស្លាបឆ្វេង Alphonso Davies ទទួលបានកាតក្រហម ត្រូវបណ្តេញចេញ ក្រោយពីធាក់ជើងកីឡាករ Stuttgard។ បើទោះបីមានគ្នាតែ ១០ នាក់ក៏ក្រុមម្ចាស់ផ្ទះ Bayern Munich នៅតែធ្វើបានល្អដោយខ្សែប្រយុទ្ធ Lewandowski រកបាន Hat-Trick ត្រឹមតង់ទី១ ពោលគឺនៅនាទី ១៨, ២៣ និង ៣៩។ ចំណែកមួយគ្រប់ទៀតធ្វើបានដោយ Serge Gnabry។ លទ្ធផល ៤-០ នេះ ក៏បានរក្សារហូតដល់ចប់ការប្រកួត។

Bayern Munich បន្តឈរលេខ ១ មាន ៦១ ពិន្ទុ តាមពីក្រោយដោយក្រុម RB Leipzig មាន ៥៧ពិន្ទុ៕