ក្រុមហង្សក្រហម Liverpool នឹងត្រូវជួបអធិរាជសរ Real Madrid នៅវគ្គ ៨ក្រុមចុងក្រោយនៃការប្រកួតក្របខ័ណ្ឌ UEFFA Champion League។

គ្រាន់តែចាប់ឆ្នោតត្រូវប៉ះ Real Madrid គ្រូបង្វឹក Liverpool លោក Klopp បាននិយាយថា” វាពិតគួរឱ្យរំភើបណាស់ ហើយសង្ឃឹមថាវាជាគូរដ៏ស្វិតស្វាញមួយ ពីព្រោះប្រសិនបើអ្នកក្រឡេកមើលក្រុមផ្សេងទៀតទាំងវាពិតជាងពិបាកជាងនេះទៅទៀត ដោយក្រុមផ្សេងធ្វើបានយ៉ាងល្អក្នុងរដូវកាលនេះ។ ខ្ញុំកំពុងតែទន្ទឹងការប្រកួតអស្ចារ្យមួយនេះមកដល់“។

Liverpool នៅតែជួបវិបត្តិខ្សែការពារបើទោះបីជា បាននាំយខ្សែការពារថ្មី ២ រូបមករួមក្រុមក៏ដោយ។ ការប្រកួតជើងទីមួយនឹងធ្វើឡើងនៅថ្ងៃទី ៧ ខែមេសា ខាងមុខនេះ៕

ប្រភព: Goal