ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តរបស់ប្រទេសជប៉ុន បានចេញការព្រមានដល់អ្នកពាក់ម៉ាស់ក្នុងរដូវក្តៅដែលធ្វើឲ្យពិបាកដកដង្ហើម ខ្វះជាតិទឹកនិងអាចស្លាប់ប្រសិនបើពាក់ម៉ាស់ ហើយធ្វើការហាត់ប្រាណធ្ងន់ធ្ងរ ។

លោកសាស្រ្តាចារ្យ យ៉ាស៊ូហ្វ៊ូមី មីយ៉ាគិ ( Yasufumi Mistake ) ប្រធានមជ្ឈមណ្ឌលសេវាសុខសភិបាលសង្រ្គោះបន្ទាន់នៃសាកលវិទ្យាល័យវេជ្ជសាស្រ្ត Teikyo បានពន្យល់ថា ការពាក់ម៉ាស់ក្នុងរដូវក្តៅ បណ្តាលឲ្យមានការរាំងស្ទះក្នុងការស្រូបយកខ្យល់ត្រជាក់ចូលក្នុងសួត ធ្វើឲ្យសាច់ដុំផ្លូវដង្ហើមរងសម្ពាធកាន់តែធ្ងន់ធ្ងរ ការដកដង្ហើមខ្លី ហើយរាងកាយប្រឈមនឹងការឡើងកម្តៅយ៉ាងឆាប់រហ័ស ។ ប្រសិនបើជៀសវាងបញ្ហានេះ លោកសាស្រ្តាចារ្យបានណែនាំឲ្យផឹកទឹកឲ្យបានច្រើន បើកម៉ាស៊ីនត្រជាក់ និងសម្រាន្តឲ្យបានគ្រប់គ្រាន់ ។

ចំណែកលោកសាស្រ្តាចារ្យ ណូរីយូគី កូប៊ូជិ (Noriyuki Koibuchi) មកពីសាកលវិទ្យាល័យវេជ្ជសាស្រ្ត Ganma ក៍បានបញ្ជាក់ដែរថា នៅលើផ្ទៃមុខមនុស្សម្នាក់ៗ មានសរសៃជាច្រើន នាំឲ្យងាយឡើងកម្តៅ និងចុះត្រជាក់ ជាងផ្នែកផ្សេងៗទៀតនៃរាងកាយ ។ ដូច្នេះ ដើម្បីកាត់បន្ថយហានិភ័យពេលពាក់ម៉ាស់នារដូវក្តៅ គួរយកទឹកត្រជាក់ផ្សើមលើថ្ងាសឲ្យបានញឹកញាប់ និងជៀសវាងការហាត់ប្រាណធ្ងន់ធ្ងរដែលអាចឲ្យស្លាប់បាន ដូចករណីសិស្សវិទ្យាល័យនៅន្រទេសចិន២នាក់បានស្លាប់ អំឡុងពេលពួកគេពាក់ម៉ាស់ និងហាត់ប្រាណធ្ងន់ធ្ងរ ៕