ខ្សែបម្រើប្រយុទ្ធសញ្ជាតិប៊ែលហ្សិក Hazard អាចនឹងប្រឈមមុខមិនអាចរត់លើទីលានវាលស្មៅបានទៀត ប្រសិនបើគាត់យល់ព្រមទទួលការវះកាត់របួសកជើងរបស់គាត់ ជាលើកទី ៣។

ចាប់តាំងពីផ្លាស់មក Real Madrid កាលពីឆ្នាំ ២០១៩ បានខកខានការប្រកួតចំនួន ៥៤ប្រកួត និងសម្រាកព្យាបាលអស់រយៈពេល ៣៥២ថ្ងៃ។ ក្រុមគ្រូពេទ្យបានបញ្ចាក់ថា ការវាត់កាត់នេះមានហានិភ័យខ្ពស់ ប្រសិនបើបរាជ័យ Hazard នឹងបញ្ចប់អាជីពបាល់ទាត់របស់គេ។ របួសកជើងជាកន្លែងមួយដែលត្រូវយកចិត្តទុក្ខដាក់បំផុត។

បច្ចុប្បន្ន Hazard កំពុងនៅប្រទេសអង់គ្លេស ដើម្បីពិភាក្សាក្នុងការវះកាត់នេះជាមួយក្រុមគ្រូពេទ្យ និង​សមាជិកគ្រួសារ។

ប្រភព: Givemesport