នៅផ្ទះជឿជាក់ថា បងប្អូនប្រាកដជាឃ្លានច្រើន តែក៏ពិបាកក្នុងការចេញទៅរកចំណីអាហារសម្រន់នៅខាងក្រៅដែរក្នុងស្ថានភាពកូវីដកំពុងរាលដាលខ្លាំងបែបនេះ។ តែបើបានបាយកកជាមួយសម្លក្តៅៗ ជូរហឹរៗញ៉ាំពិតជាឆ្ងាញ់មាត់មិនខាន។ គ្រាន់តែនិយាយក៏ចង់ស្រកទឹកមាត់ដែរ ចុះទម្រាំរៀនធ្វើញ៉ាំស្នាដៃខ្លួនឯងទៀតមិនដឹងជាតិប៉ុណ្ណា។ មិនឱ្យខាតពេលយូរ តោះ! មកមើលពីរបៀបធ្វើសម្លម្ជូរល្ហុងខួរក្ដាមទាំងអស់គ្នា៖

១. គ្រឿងផ្សំ៖ ក្តាមស្រែ ត្រី-ពោ ពងត្រី កំពឹស ល្ហុងខ្ចី ម្អម ក្រសាំង ម្ទេស ខ្ទឹមស ស្លឹកក្រូចសើច ស្លឹកគ្រៃ ស្ករស អំបិល និងម្សៅស៊ុប។

២. របៀបធ្វើ៖
មុនដំបូងយើងត្រូវ យកក្តាមស្រែមកបុកពូតយកទឹកខាប់ ចំណែកស្នូកក្តាមវិញត្រូវបកឆ្កឹះយក ខ្លាញ់។ បន្ទាប់មក ដាក់ទឹកដាំឲ្យពុះយកកន្ត្រងច្រោះទឹកខួក្តាម ដែលបុករួចទៅរម្ងាស់ ហើយសឹមបង់ខ្ទឹម សចូល។ បន្ទាប់មក ថែមទឹកចូលបន្តិចទើបដាក់គ្រឿងផ្សំ ដូចជា ស្ករត្នោត អំបិល ម្សៅស៊ុប ក្រសាំង និង ត្រីពោចូលឲ្យឆ្អិនល្មម ទើបបង់កំពឹសមួយពុះ ទើបចាក់ល្ហុងចូល និងបន្ថែមម្ទេសជាការស្រេច៕