បរទេស៖ Mbappe ត្រូវបានគេរំពឹងថា នឹងត្រូវបានវៃចេញនៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខនេះប្រសិនបើគាត់មិនចុះហត្ថលេខាលើកិច្ចសន្យាថ្មីទេព្រោះកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធរូបនេះ នឹងត្រូវផុតកំណត់នៅខែមិថុនាឆ្នាំ ២០២២ ។

យោងតាមសារព័ត៌មាន Le Parisien បានឱ្យដឹងថា PSG កំពុងរៀបចំផែនការសម្រាប់ការចាកចេញរបស់កីឡាករសញ្ជាតិបារាំងរូបនេះដែលអាចធ្វើទៅបានហើយ នឹងកំណត់គោលដៅទាំង Messi ឬ Ronaldo ដើម្បីមកជំនួសកីឡារដែលបានឈ្នះពាន World Cup ប្រសិនបើមានការផ្លាស់ប្តូរ ។

កុងត្រារបស់ Messi ជាមួយ Barcelona នឹងត្រូវផុតកំណត់នៅចុងខែមិថុនានេះហើយកីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះនៅតែបន្តជាប់ទាក់ទង នឹងការផ្លាស់ចេញពីទឹកដី Camp Nou ។

ទន្ទឹមនឹងនេះ Ronaldo មានកុងត្រាជាមួយក្លឹប Juventus រហូតដល់ខែមិថុនាឆ្នាំក្រោយប៉ុន្តែអនាគតរបស់កីឡាករវ័យ ៣៦ ឆ្នាំរូបនេះត្រូវបានគេចោទជាសំនួរបន្ទាប់ពីត្រូវធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ។

ប្រធានក្លឹប Juve លោក Fabio Paratici បានបង្ហើបថាបច្ចុប្បន្នក្លឹបមិនទាន់មានគំរោងចាប់ផ្តើមពិភាក្សាជាមួយកីឡាករព័រទុយហ្កាល់រូបនេះជុំវិញកិច្ចព្រមព្រៀងថ្មីដែលមានសក្តានុពលនៅឡើយទេ ។

ប្រភព៖ KBN Komsan