ក្រោយពេលស្លត្រីឱ្យពុះបានរយៈ៦ ទៅ៧នាទី ដាក់មើមខ្ញីចូលឆ្នាំងសម្លនឹងធ្វើឱ្យត្រីបាត់អស់ក្លិនឆ្អាប ធ្វើឱ្យសាច់ត្រីហាប់ល្អមិនបែកទាល់តែសោះ។ ត្រីជាប្រទេសអាហារដែលសម្បូរទៅដោយ ជីវជាតិច្រើនបំផុត ហើយទោះបីជាទទួលទានច្រើនក៏មិនប៉ះពាល់ដល់សុខភាព ដូចប្រភេទសាច់ដទៃឡើយ។ ត្រីត្រូវបានគេសង្កេតឃើញថា តែងមានវត្តមាននៅរាល់ពេលបាយរបស់គ្រួសារជាច្រើន។ យ៉ាងណាក្ដី ទោះបីជាបរិភោគត្រីជាហូរហែ តែមិនមែនគ្រប់គ្នាសុទ្ធតែចេះចម្អិនត្រីយ៉ាងម៉េចកុំឱ្យមានក្លិនឆ្អាប និងមិនបែកនោះឡើយ។

តាមការពិត ដើម្បីបំបាត់ក្លិនឆ្អាប និងកុំឱ្យសាច់ត្រីបែក គឺមានភាពងាយស្រួលមែនទែន ដោយប្រើគ្រឿងផ្សំបន្ថែមតែមួយគត់នោះគឺមើមខ្ញី។ ដើម្បីទទួលបានមុខម្ហូបត្រីចំហុយ មិនឆ្អាប សាច់ត្រីហាប់ល្អ អ្នកអាចមើលតិចនិកខាងក្រោម៖

ក្រោយពេលលាងត្រីជាមួយអំបិលឱ្យស្អាត លែងមានជាតិអំបិល ត្រូវយកកាំបិតមកអង្កន់ត្រីដើម្បីឱ្យជាតិបានជ្រាបចូលសព្វត្រីល្អ។ ប្រឡាក់ត្រីជាមួយទឹកស៊ីអ៊ីវ ស្ករស បន្ទាប់មកចាក់ទឹកចូលឆ្នាំង ដាំឱ្យពុះ រួចដាក់ត្រីចំហុយ។ ក្រោយចំហុយបាន៦ទៅ៧នាទី ដាក់ខ្ញីមួយមើមចូលក្នុងឆ្នាំង រួចបន្ដចំហុយប្រហែល១០នាទីទៀត។ ចំហុយទឹកជាមួយខ្ញីបែបនេះ នឹងធ្វើឱ្យត្រីបាត់ក្លិនឆ្អាបទាំងអស់ និងសាច់ត្រីហាប់ល្អ មិនបែកសាច់ទៀតផង៕