Valeriy Hryshyn កើតនៅថ្ងៃទី ១២ ខែមិថុនាឆ្នាំ ១៩៩៤ នៅប្រទេសអ៊ុនគ្រែន។ រូបគេជាអតីតយុវជនក្រុមកំពូលរបស់រុស្សី FC Shakhtar Donetsk មុននិងត្រូវក្លឹប FC Illichivets ខ្ចីជើង។ ក្រោយមកនៅឆ្នាំ ២០១៥ Valeriy Hryshyn បានបង្ហាញខ្លួនក្នុងប្រកួតដំបូងនៅលីគកំពូលអ៊ុនគ្រែន ជាមួយនឹងក្លឹប FC Hoverla Uzhhorod។ កីឡាករវ័យ ២៦ឆ្នាំ រូបនេះបានចេកចេញពីក្លឹប Sheikh Russel នៃលីគកំពូលប្រទេសស្រីលង្កា នៅឆ្នាំ ២០១៩ មុននឹងមកដល់ទឹកដីកម្ពុជា ជាមួយយនឹងក្លឹបបាល់ទាត់ភ្នំពេញក្រោន។ គួរបញ្ចាក់ផងដែរថា Valeriy Hryshyn នឹងត្រូវពាក់លេខ ៩ ក្នុងនាមជាខ្សែប្រយុទ្ធថ្មីរបស់ក្លឹបភ្នំពេញក្រោន៕

ប្រភព: Phnom Penh Crown