កើតមុនអត់សប្បាយចិត្តម្ដងហើយ ពេលញេចរួចសល់ស្នាមពិបាកចិត្តម្ដងទៀត ។ ស្នាមបន្សល់ពីការញេចមុន គឺមានសភាពក្រហម ឬពេលខ្លះមានសភាពក្រម៉ៅទៅតាមប្រភេទស្បែកមុខ និងការថែរក្សាស្បែកមុខរបស់យើងបន្ទាប់ពីញេចមុនរួច។ ស្នាមខ្លះត្រូវការពេលវេលាព្យាបាល និងអាចបាត់ទៅវិញដោយឯងៗ ខណៈខ្លះមិនបាត់ទៅទាំងស្រុងនោះទេ។

ថ្ងៃនេះ យើងនឹងមកប្រាប់ពីតិចនិចងាយៗដែលជួយព្យាបាលស្នាមមុនទាំងនោះ ឲ្យប្រែជាស្រស់ស្អាតគ្មានស្នាម ៖
១. អាហារដែលគួរជៀសវាង ៖ ទោះបីជាពេទ្យមិនឲ្យអ្នកតមម្ហូបអ្វីសោះក៏អ្នកគួរតែតមដែរហើយអាហារដែលគួរតមមានដូចជា៖ សាច់គោ សណ្ដែកបណ្ដុះ ត្រកួន និងម្ហូបផ្អាប់។ តាមបទពិសោធន៍របស់អ្នកមានបញ្ហាស្នាមបានប្រាប់ថា អាហារទាំងនោះអាចធ្វើឲ្យស្នាមឡើងជាពណ៌ក្រម៉ៅជាងមុន និងពិបាកក្នុងការធ្វើឲ្យបាត់ទៅវិញ។ អ្នកអាចតមរហូតដល់មើលឃើញថាស្នាមមុនក្រៀម ឬតូចជាងមុន ឬចាំដល់វាជាបាត់ស្នាមអស់កាន់តែប្រសើរ ។

២. ថែតាមរបៀបធម្មជាតិ ៖ ឲ្យតែនិយាយទាក់ទងជាមួយស្នាមមិនអាចចោលរមៀត និងទឹកឃ្មុំនោះទេ ព្រោះរមៀតជួយព្យាបាលស្នាមឲ្យឆាប់បាត់ និងធ្វើឲ្យស្បែកមុខមដ្ឋរលោង ។

វិធីក្នុងការធ្វើម៉ាសរមៀតទឹកឃ្មុំ ៖
លាយម្សៅរមៀតសុទ្ធកន្លះស្លាបព្រាបាយជាមួយទឹកឃ្មុំមួយសមល្មម ថែមយ៉ាអួរសុទ្ធបន្តិច។ កូរល្បាយនោះឲ្យសប់រួចយកមកលាបលើមុខទុក ៥-១០នាទី សឹមលាងទឹកចេញ។ ធ្វើវិធីនេះ ១ទៅ ២ដងក្នុងមួយសប្ដាហ៍ដើម្បីឆាប់ទទួលបានលទ្ធផល។ អ្នកទាំងអស់គ្នាអាចប្រើប្រាស់ម៉ាសសន្លឹកពីក្រោយម៉ាសធម្មជាតិនេះក៏បាន ឬក៏អត់ជាជម្រើសរបស់អ្នក ។

៣. លាបគ្រីមបំប៉ន ៖ ជាតិចនិចចម្បង ដែលយើងមិនអាចចោលបាន គឺប្រើប្រាស់ឡេ ឬគ្រីមលាបមុខដែលមានសម្បូរវីតាមីនចិញ្ចឹមស្បែកមុខ ជួយបំបាត់ស្នាមអុជខ្មៅ តែកុំប្រើឡេដែលមានសារជាតិកាត់ធ្វើឲ្យស្បែកសនោះ៕