ចង់បានសុខភាពល្អ របបអាហារត្រឹមត្រូវពិតជាចាំបាច់។ ក្នុងនោះមានអាហារសុខភាពមួយចំនួនដែលញ៉ាំឆ្ងាញ់ហើយ ទទួលបានសុខភាពល្អទៀតផង។ ក្នុងនោះមានដូចជា៖

១. យ៉ាអួរ និងផ្លែចេក៖ ប្រៀបបាននឹងប៉ូតាស្យូម និងប្រូតេអ៊ីនក្នុងចានតែមួយ។ ជាអាហារសម្រន់ដ៏ល្អបំផុតសម្រាប់អ្នកហាត់ប្រាណ។ វាជួយឱ្យអ្នកមានកម្លាំង និងហាត់ប្រាណបានយូរ។

២. ស្រូវសាលី ចេកនិងគ្រាប់អាល់ម៉ុង៖ ញ៉ាំឆ្អែតហើយជំនួយសុខភាពបានច្រើនទៀត ល្អបំផុតសម្រាប់អ្នកចង់ឡើងគីឡូ ឬរក្សាគីឡូ។

៣. ត្រីសាល់ម៉ុន ជាមួយទឹកត្រីបុក៖ អាហារជប៉ុនកាត់ខ្មែរ មួយមុខនេះកំពុងពេញនិយមខ្លាំង សូម្បីតែអ្នកមិនសូវចេះញ៉ាំត្រីសាល់ម៉ុន ក៏ចង់ភ្លក្សដែរ។ នៅក្នុងត្រីសាល់ម៉ុនមានអូមេហ្គា៣ ដែលជំនួយដល់ភ្នែកជាពិសេស។

៤. ផ្លែឈើ និងសូកូឡា៖ យកសូកូឡាមកកម្ដៅឱ្យក្ដៅហើយចិតផ្លែឈើជាចំណិតៗ ហើយយកមកជ្រលក់ ដឹងតែចាប់មាត់តែម្ដង។ អាចញ៉ាំក្រោយពេលបាយធ្វើជាបង្អែមលាងមាត់ក៏បាន។

៥. ផ្លែឈើ និងទឹកដោះគោសុទ្ធ៖ ប្រសិនបើសល់ផ្លែឈើនៅផ្ទះ សាកយកមកក្រឡុកជាមួយទឹកដោះសុទ្ធ ប្រាកដជាឆ្ងាញ់ប្លែកមាត់ ហើយញ៉ាំបានទាំងមនុស្សចាស់ និងកូនក្មេង៕